ជីវិតកម្សាន្ដ
ការស៊ើបអង្កេតគ្រឿងញៀនរបស់តារាសម្តែង Yoo Ah In ឈានដល់ដំណាក់កាលចុងក្រោយហើយ
នាយកដ្ឋានប៉ូលិសទីក្រុងសេអ៊ូលបានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសពីការស៊ើបអង្កេតករណីប្រើប្រាស់គ្រឿង ញៀនរបស់តារាសម្តែង Yoo Ah In ក្នុងនោះបាននិយាយថា ការស៊ើបអង្កេតកំពុងឈានដល់ដំណាក់កាលចុងក្រោយ ហើយកំពុងរៀបចំឈានដល់ការសន្និដ្ឋានចុងក្រោយ ។

ជាពិសេសការស៊ើបអង្កេតលើ Yoo Ah In បច្ចុប្បន្នពាក់ព័ន្ធនឹងអ្នកសមគំនិត និងការចោទប្រកាន់បន្ថែម។ បច្ចុប្បន្ននេះ ការស៊ើបអង្កេតកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ដោយមន្ត្រីម្នាក់បានបង្ហើបថា ” Yoo Ah In ត្រូវបានគេរំពឹងថានឹងបន្តក្នុងពេលឆាប់ៗនេះ ជាមួយកោះហៅសម្រាប់ការស៊ើបអង្កេតបន្ថែម” ។

ដូច្នេះតារាសម្តែងរូបនេះនឹងមានការសួរចម្លើយមួយបន្ថែមទៀតដើម្បីបញ្ជាក់ពីការចោទប្រកាន់បន្ថែមនៃការប្រើប្រាស់សារធាតុញៀន ៥ ប្រភេទ។ បច្ចុប្បន្នការកោះហៅត្រូវបានសមត្ថកិច្ចសម្របសម្រួល ហើយកាលពីសប្តាហ៍មុនប៉ូលិសក៏បានចាប់ខ្លួនមិត្តភ័ក្តិរបស់ Yoo Ah In ចំនួន ៤ នាក់ផងដែរ ដើម្បីស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ក្នុងចំណោមមនុស្សទាំង ៤ នាក់នេះ ប្រភពបានបង្ហើបឱ្យដឹងថាមាន YouTuber ដ៏ល្បីម្នាក់ និងជាអ្នកសរសេររឿងដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យសិល្បៈ ។

មនុស្ស ៤ នាក់នេះធ្លាប់បានចូលមកប្រទេសកូរ៉េជាមួយ Yoo Ah In បន្ទាប់ពីត្រលប់មកពីសហរដ្ឋអាមេរិកវិញកាលពីថ្ងៃទី ៥ ខែកុម្ភៈ។ នៅដើមនៃការស៊ើបអង្កេតពួកគេត្រូវបានគេហៅធ្វើជាសាក្សី ទោះជាយ៉ាងណាបន្ទាប់មកមនុស្សទាំង ៤ នាក់ត្រូវបានគេសង្ស័យថាបានជួយតារារូបនេះចូលប្រើប្រាស់គ្រឿងញៀន ។ នៅចុងខែមេសា មិត្តភក្តិទាំងនេះមួយចំនួនបានធ្វើតេស្តវិជ្ជមានចំពោះកញ្ឆា ។

ក្រៅពីការចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំញៀន ៤ មុខរួមមាន ប្រូផូហ្វុល កញ្ឆា កូកាអ៊ីន និងខេតមីន Yoo Ah In ក៏ត្រូវបានគេសង្ស័យថាប្រើប្រាស់ថ្នាំទី ៥ – zolpidem ផងដែរ។ ទោះជាយ៉ាងនេះក្តីមកទល់នឹងពេលនេះលោកទើបតែបានសារភាពថាខ្លួនពិតជាបានប្រើប្រាស់កញ្ឆាពិតមែន ចំណែកថ្នាំ Propofol និង ketamine ត្រូវបានប្រកាសដោយគាត់ថាជាថ្នាំដែលវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតដើម្បីព្យាបាលជំងឺ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖គូស្នេហ៍ IU និង Lee jong suk ឈ្នះបេះដូងទស្សនិកជនតាមរយៈការងារសង្គម

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ