ជីវិតកម្សាន្ដ
យុវជនស្រមោលរំភើបក្រៃលែង ដែលក្លាយជាចំណែកបង្កើតផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
បន្ទាប់ពីមានឱកាសចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ និងប្រវត្តិសាស្ត្រ នៃការបើកកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ យុវជនស្រមោល បង្ហាញអារម្មណ៍ដ៏ព្រឺព្រួច រំភើបក្រៃលែង ក្រោយបានក្លាយជាចំណែកបង្កើតផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយនេះ។

ក្រុមយុវជនស្រមោលបាននិយាយថា «ក្រុមស្រមោល តែងមានក្តីស្រមៃថា ថ្ងៃណាមួយពិភពលោកនឹងបានឃើញពីភាពល្អប្រណីត នៃវប្បធម៌ខ្មែរ តាមរយៈឈុតសម្លៀកបំពាក់តំណាងជាតិ តួយ៉ាងនៅថ្ងៃ ០៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការបើកកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែល កម្ពុជា ក្លាយជាម្ចាស់ផ្ទះពិត ធ្វើឲ្យប្រជាជនកម្ពុជា ក៏ដូចជាបរទេសមើលឃើញយ៉ាងច្បាស់ និងរំភើបនូវឈុតដ៏អស្ចារ្យរបស់យើង»។

យុវជនស្រមោលបញ្ជាក់ដែរថា «ក្រុមស្រមោល ពិតជារំភើបចិត្តក្រៃលែងដែលបានក្លាយជាចំណែកមួយក្នុងការបង្កើតផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ ទោះបីហត់នឿយបន្តិចបន្តួចក៏ពុំថ្វី ព្រោះសមិទ្ធផលទាំងអស់នេះកើតចេញពីបេះដូង និងទឹកចិត្តដ៏ស្មោះសររបស់ក្រុមសមោល។ អរគុណបងប្អូនក្រសួងពាក់ព័ន្ធរួមមាន ក្រសួងវប្បធម៌ជាដើម ដែលមើលឃើញពីទឹកដៃ នៃការចនារបស់ក្រុមស្រមោល ហើយផ្ដល់ឱកាសឲ្យយើងបានចូលរួមកម្មវិធីលំដាប់ជាតិជាប្រវត្តិសាស្ត្រ»។

ជាការពិតនៅក្នុងកម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងអស្ចារ្យបំផុត ជាមួយការបង្ហាញផ្ទាំងទស្សនីយភាព ព្រមទាំងការសម្តែងដ៏កក្រើកពីសំណាក់តារាចម្រៀងល្បីៗ ប្រចាំប្រទេស ដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា។

រឿងធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ ក្រោយចប់ការសម្ដែងក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឃើញមានតារាចម្រៀងល្បីៗ របស់ខ្មែរជាច្រើនដួង បានសម្ដែងអារម្មណ៍ដ៏រំភើបដែលបានចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

សូមជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលពលរដ្ឋកម្ពុជា បានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមក។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិតជាមានមោទនភាព និងក្ដីរំភើបបំផុតនៅពេលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រមិនដែលមានពីមុនមកនេះ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច