Connect with us

ជីវិតកម្សាន្ដ

មករា ឈប់ពីតំណែង យូ ថនវណ្ណៈ ចេញមកផ្ដាំច្បាស់ៗ អ្នកចង់បន្តវេន Mister Grand Cambodia

បានផុស

នៅ

ប្រាកដ​ណាស់ កាលពី​ម្សិលមិញ អ្នក​គាំទ្រ ពិសេស​អ្នក​និយម​តាមដាន​វិស័យ​ដើរ​ម៉ូដ​នៅ​កម្ពុជា មាន​ការ​ភ្ញាក់ផ្អើល​គ្រប់គ្នា បន្ទាប់ពី​ក្រុមហ៊ុន​មហា​ហង្ស ប្រកាស​ពី​ការ​ដក​តំណែង​របស់​បេក្ខភាព Mister Grand Cambodia2023 បុរស​សង្ហា ធុល មករា ក្រោយ​គ្រង​តំណែង​បាន​រយៈពេល​ខ្លី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​មហាហង្ស បញ្ជាក់​ថា មូលហេតុ​ដែល​បុរស​ឯក​រូប​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​សម្រេច​ដកហូត​តំណែង ក៏​ព្រោះតែ​លោក ធុល មករា មិន​អាច​បំពេញ​តាម​គោលការណ៍​របស់​ក្រុមហ៊ុន។ ចំណែក​សាមីខ្លួន​លោក ធុល មករា បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា លោក​ជា​អ្នក​លាលែង​ដោយ​ខ្លួនឯង។

បន្ទាប់ពី​មាន​ដំណឹង នៃ​ការ​ចាកចេញ​ពី​តំណែង​របស់​បុរស​សង្ហា ធុល មករា ពី Mister Grand Cambodia 2023 ស្រាប់តែ​រៀមច្បង​លោក យូ ថន​វណ្ណៈ ដែល​ជា​ម្ចាស់​ជ័យលាភី Mister Grand Cambodia 2023 បាន​ចេញ​មក​និយាយ​ពាក់ព័ន្ធ​បញ្ហា​នេះ។ ក្នុង​នោះ​លោក​ក៏បាន​លើក​ជា​មតិ​ផ្ដាំផ្ញើ​អ្នក​ដែល​ចង់​បន្តវេន Mister Grand Cambodia ពី លោក ធុល មករា ផង​ដែរ។

លោក យូ ថន​វណ្ណៈ ម្ចាស់​ជយលាភី នៃ​កម្មវិធី​ប្រកួត​បុរស​ឯក​ដ៏​អស្ចារ្យ នៃ​កម្ពុជា ប្រចាំ​ឆ្នាំ ២០២២ (Mister Grand Cambodia 2022) បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ដែរ​ថា «តើ​អ្នកណា​នឹង​បន្ត​តំណែង​ពី​ខ្ញុំ បន្ទាប់ពី មករា បាត់បង់​ឱកាស​មួយ​នេះ​? សម្រាប់​អ្នក​បន្ទាប់ មុន​និង​សម្រេចចិត្ត និង​ទទួល​តំណែង សួរ​ខ្លួនឯង​សិន​ថា មាន​សមត្ថភាព ចំណេះដឹង ការ​តាំងចិត្ត និង​គោរព​តាម​គោលការណ៍​ក្រុមហ៊ុន​បាន​កម្រិត​ណា»។

បុរស​ឯក​រូប​នេះ​បន្ថែម​ថា «ពាក្យ​ថា “Mister Grand Cambodia 2023” ងាយ​អាន និង​ងាយ​យល់ តែ​ក្នុង​ន័យ​នោះ គឺ​ត្រូវ​តំណាង​ប្រទេស​កម្ពុជា​ទាំងមូល មិនមែន​យក​ឈ្មោះ​កម្ពុជា​ទៅ​លក់​មុខ​នៅ​ឆាក​អន្តរជាតិ​ទេ។ សម្រាប់​ខ្ញុំ មករា នៅតែ​សក្ដិសម​ក្នុង​កម្មវិធី​មួយ​នេះ ទោះបីជា​គាត់​បាត់បង់​ឱកាស​មួយ​នេះ​ក៏ដោយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

កាហ្វេ​អារ៉ាប៊ីកា​ដាំ​រយៈកម្ពស់​ជាង ៧០០ ម៉ែត្រ​នៅ​ខេត្ត​មណ្ឌលគិរី ទទួល​ស្គាល់​គុណភាព​រសជាតិ​ពី​អ្នក​ជំនាញ​ការ​ជប៉ុន

ព័ត៌មានជាតិ៥១ នាទីutes មុន

រដ្ឋបាលខណ្ឌកំបូល ចុះបាញ់គំនូស និងជូនដំណឹងអាជីវករលក់ដូរ ដាក់តាំងលក់របស់របរ និងផ្លាកយីហោរំលោភលើចិញ្ចើមផ្លូវរុះរើចេញឱ្យអស់

ជីវិតកម្សាន្ដ១ ម៉ោង មុន

សាលី ស្រីមាស សន្យាចូលរួមថែរក្សាការផ្សព្វផ្សាយជួយលើកស្ទួយសិល្បៈបុរាណខ្មែរឱ្យគង់វង្ស

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ចរាចរណ៍២៤ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

Sokha Hotels

ព័ត៌មានពេញនិយម