Connect with us

ជីវិតកម្សាន្ដ

Jun Ji Hyun ចំណាយប្រាក់ខ្ទង់លានដុល្លារទិញ penthouse អាផាតមិនកណ្តាលទីក្រុងសេអ៊ូល

បានផុស

នៅ

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហិរញ្ញវត្ថុនៅថ្ងៃទី ១០ ខែឧសភា តារាសម្តែង Jun Ji Hyun បានទិញ penthouse អាផាតមិនដ៏ប្រណិតមួយនៃអាគារ Acro Seoul Forest, ក្នុងតំបន់ Seon gsu-dong 1-ga ក្នុងតម្លៃ ១៣ពាន់លានវ៉ុន(៩.៨ លានដុល្លារ) កាលពីខែកញ្ញាឆ្នាំ ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាផាតមិន penthouse នេះមានទីតាំងនៅជាន់ទី ៤៧ នៃ អាគារ Acro Seoul Forest ហើយត្រូវបានគេនិយាយ ថាមានទំហំធំរហូតដល់ ២៦៤ ម៉ែត្រការ៉េ។ Jun Ji Hyun បានទិញផ្ទះនេះជាមួយស្វាមី នាង Choi Jun Hyuk ក្នុងចំនួនទឹកប្រាក់ពេញលេញ១៣ពាន់លានវ៉ុន(៩.៨ លានដុល្លារ) ដែលបាន បង់ជាសាច់ប្រាក់ភ្លាមៗ ។ ជាមួយគ្នានេះ Jun Ji Hyun បានកាន់កាប់ទ្រព្យសម្បត្តិ ១២ភាគ១៣ ចំណែកប្តីរបស់នាង Choi Jun Hyuk កាន់កាប់តែ ១ភាគ១៣តែប៉ុណ្ណោះ ។

ទទ្ទឹមនិងនោះ ការទិញអាផាតមិន penthouse នេះតារាសម្តែង Jun Ji Hyun ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មអចលនទ្រព្យ ដោយសារតែ ១៣ ពាន់លានវ៉ុន (៩.៨ លាន ដុល្លារ) គឺជាតម្លៃលក់ខ្ពស់បំផុតនៃអាផាតមិនណាមួយនៅក្នុងទីក្រុងសេអ៊ូលក្នុងឆ្នាំ ២០២២ ។

យ៉ាងណាមិញ Jun Ji Hyun គឺជាម្ចាស់អចលនទ្រព្យជាច្រើននៅក្នុងទីក្រុងសេអ៊ូល រួមទាំងអាផាត មិនមួយទៀតនៅ Samsung-dong I’PARK ដែលនាងបានទិញក្នុងឆ្នាំ ២០០៥។ នាងក៏មានអគារ ចំនួន ៣ រួមទាំងអគារ ២ ជាន់នៅ Yongsan-gu Ichon ក៏ដូចជាហាងកាហ្វេ Starbucks អគារ ២ ជាន់នៅ Gangnam-gu Samsung-dong; និងអគារ ៣ ជាន់នៅ Gangseo-gu Deungchon-dong ដែលជាហាងលក់គ្រឿងអេឡិចត្រូនិក ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ការស៊ើបអង្កេតគ្រឿងញៀនរបស់តារាសម្តែង Yoo Ah In ឈានដល់ដំណាក់កាលចុងក្រោយហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម