ជីវិតកម្សាន្ដ
IU ត្រូវជនអនាមិកម្នាក់ចោទប្រកាន់ថា លួចចម្លងបទចម្រៀង ៦ បទជាប់គ្នា
ជនអនាមិកម្នាក់បានប្តឹង IU ពីបទលួចចម្លងបទចម្រៀងចំនួន ៦ បទ រួមទាំងបទល្បីៗជាច្រើនដូចជា”Good Day”, “The Red Shoes”, “Pitiful”, “Boo”, “BBIBBI” និង “Celebrity”។ នៅក្នុងបណ្តឹងនោះចោទប្រកាន់តារាចម្រៀងស្រីកូរ៉េរូបនេះ ពីបទរំលោភច្បាប់រក្សាសិទ្ធិ និងលួចចម្លងបទចម្រៀងផ្សេងៗជាច្រើន ។

នាយកដ្ឋានប៉ូលិសនៅតំបន់ Gangnam បានទទួលពាក្យបណ្ដឹងចោទប្រកាន់ IU ដោយក្នុងពាក្យបណ្ដឹងនេះបញ្ជាក់ ថា៖ «បទទាំង៦បទនេះស្រដៀងនឹងបទ Original ទាំងបទភ្លេង ចង្វាក់ ជាពិសេសចំពោះបទ The Red Shoes របស់ IU មានភាពស្រដៀងគ្នាយ៉ាងច្បាស់លាស់ហើយអាចទទួលស្គាល់បាន ហើយ ៦ បទផ្សេងទៀតក៏ត្រូវបានគេលួចចម្លងផងដែរ»។

ជាការពិតក្នុងឆ្នាំ ២០១៣ នៅពេលដែល IU ចេញបទចម្រៀង The Red Shoes ទស្សនិកជនមាន ការងឿងឆ្ងល់ ព្រោះវាស្តាប់ទៅស្រដៀងទៅនឹងបទ Here’s Us របស់ក្រុមចម្រៀងអាល្លឺម៉ង់ Nekta ។ បន្ទាប់មក ក្រុមចម្រៀងក៏បានស្នើសុំការពន្យល់ពីក្រុមហ៊ុនគ្រប់គ្រងរបស់ IU គឺ LOEN Entertainment ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតបអ្វីទេ រឿងលួចចម្លងនេះទេ។ ជាមួយគ្នានេះនៅក្នុងពាក្យបណ្ដឹង ជនអនាមិកម្នាក់នេះបាននិយាយថា IU បានប្រឈមមុខនឹងការចោទប្រកាន់ពីបទលួច ចម្លងជាច្រើន ដង ប៉ុន្តែតែងតែរក្សាភាពស្ងៀមស្ងាត់ និងមិនបានផ្តល់ការពន្យល់ណាមួយឡើយ ។

ផ្ទុយទៅវិញ ក្រុមហ៊ុនបានស្នើសុំដោយស្ងាត់ស្ងៀម ដើម្បីលុបព័ត៌មានទាំងអស់នៅលើបណ្តាញសង្គមដោយមានហេតុផលនៃ “ការរំលោភកម្មសិទ្ធិបញ្ញា”។ ជនអនាមិកម្នាក់នេះបានក៏មិនបាន បញ្ជាក់ថាគាត់មិនមែនជាអ្នកនិពន្ធ បទចម្រៀង Original ដែលត្រូវបានលួចចម្លងនោះទេ ប៉ុន្តែគាត់នៅតែប្តឹងដោយផ្អែកទៅលើការសង្ស័យថា “លួចចម្លងបទភ្លេង ក្នុងគោលបំណងគេញចំណេញ”ដោយ IU និងផលិតកម្ម ។

យ៉ាងណាមិញ បច្ចុប្បន្ននេះភាគីខាងតារាចម្រៀងIU និងផលិតកម្ម LOEN Entertainment នៅមិន ទាន់ធ្វើការអត្ថាធិប្បាយជុំវិញពាក្យបណ្ដឹងចោទប្រកាន់នេះនៅឡើយទេ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ធ្លាយចចាមអារ៉ាមថា Kim Bum និង Oh Yeon Seo សំងំសាងស្នេហ៍ម្ដងទៀត ក្រោយបែកគ្នា ៤ ឆ្នាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ