ជីវិតកម្សាន្ដ
តារាអន្តរជាតិ ៦ រូប មានក្លិនអាក្រក់ចេញពីមាត់ និងរាងកាយ
តារាលំដាប់ពិភពលោកមានប្រាក់ចំណូលរាប់លានជាមួយនឹងរូបសម្រស់ស្អាតគួរឲ្យទាក់ទាញ គ្មាននរណាម្នាក់សង្ស័យអំពីក្លិនខ្លួនរបស់ពួកគេឡើយ ។ ខាងក្រោមនេះគឺជាតារាអន្តរជាតិ ៦ រូបមានក្លិនអាក្រក់ចេញពីមាត់ និងរាងកាយ ៖
១. Johnny Depp
ឈ្មោះជាទូតសុឆន្ទៈប្រេន Dior ដែលមានទឹកអប់ល្បីតម្លៃថ្លៃ ប៉ុន្តែលោក Johnny ត្រូវអ្នកស្រី Angelina Jolie រិះគន់រឿងស្អុយមាត់ពេលថតរឿង The Tourist ។

២. Jennifer Anniston
តារាដែលធ្លាប់សម្ដែងជាមួយ Jennifer ភាគច្រើនបានឲ្យដឹងថានាងមានក្លិនស្អុយកាហ្វេចេញពីមាត់ឈួលខ្លាំង ជាពិសេសក្នុងឈុតថើបគ្នា ។

៣. Robert Pattinson
លោក Robert បុរសសង្ហាឆក់យកបេះដូងនារីៗ ដែលធ្លាប់ដើរតួជាបិសាចជញ្ជក់ឈាមក្នុងរឿង Twilight បែរជាប្រភេទមនុស្សមិនចូលចិត្តមុជទឹក ជួនកាលអត់មុជទឹករាប់ថ្ងៃឯណោះធ្វើឲ្យអ្នកសម្ដែងជាមួយមិនពេញចិត្តក្លិនខ្លួនរបស់គាត់ ។

៤. Zac Effron
Zac បុរសសង្ហាសម្បូរស្នេហ៍ នឹកស្មានមិនដល់សោះថាលោកមានក្លិនមាត់ស្អុយត្រីធូណាធ្វើឲ្យតារាស្រីៗដែលសម្ដែងជាមួយទ្រាំសឹងមិនបាន ។

៥. Ben Affleck
ស្វាមីកំពូលតារាចម្រៀង Jennifer Lopez លោក Ben ត្រូវអ្នកស្រី Sandra Bullock ឲ្យស្ករកៅស៊ូព្រោះស្អុយមាត់ពេលសម្ដែងពេក ។

៦. Jennifer Lawrence
លោក Liam Hemsworth បានបកអាក្រាត Jennifer នៅលើកម្មវិធី The Jimmy Fallon show ថាខ្លួនមិនចូលចិត្តថើប Jennifer ទេដោយសារមាត់របស់នាងមានក្លិនខ្ទឹមនិងត្រីធូណាដ៏ស្អុយ ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ កំពូលតារាអន្តរជាតិ ៦ រូប ធ្លាប់ជាអ្នកជួញដូរគ្រឿងញៀនមុនល្បីឈ្មោះ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ