ជីវិតកម្សាន្ដ
ប្រាសាទ ដាវីន បានតំណែងជា National Director ក្នុងកម្មវិធីបវរកញ្ញានៅកម្ពុជា
គេចាំបានថា តារាសម្ដែង និងបង្ហាញម៉ូដ ប្រាសាទ ដាវីន ថ្មីៗនេះ បានចេញទៅប្រកួតស្ត្រីឯកចក្រវាល ២០២៣ (Universal Women 2023) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ ការចេញទៅប្រកួតលើឆាកអន្តរជាតិតំណាងឲ្យស្ត្រីខ្មែរលើកដំបូងក្នុងកម្មវិធី គឺទទួលបានការលើកទឹកចិត្តខ្លាំងពីសាច់ញាតិ មិត្តភ័ក្ដិ និងអ្នកគាំទ្រជាច្រើន។
ប្រាសាទ ដាវីន ជាតារាសម្ដែង បង្ហាញម៉ូដ និងជាអ្នកគ្រប់គ្រងកម្មវិធី មានសមត្ថភាព ប្រជាប្រិយភាព ទេពកោសល្យ និងរូបសម្រស់ស្រស់សោភា ទាំងនេះគឺជាភាពជឿជាក់សម្រាប់នាង ដែលគេដឹងដែរថា ទាំងចំណេះដឹង និងការប្រើប្រាស់ភាសារបស់នាងក៏មិនធម្មតាដែរ។
ប្រាកដណាស់បវរកញ្ញា ប្រាសាទ ដាវីន ក៏ទទួលបានតំណែងជាស្ត្រីឯកចក្រវាលកម្ពុជា Universal Woman Cambodia ឆ្នាំ ២០២៣ ជាកម្មវិធីសម្រាប់កម្ពុជា ផ្ដល់ឱកាសសម្រាប់ស្ត្រីកម្ពុជារៀបការរួចហើយ ដើម្បីចូលរួមប្រកួតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលកាលនោះអ្នកនាងទទួលបានជ័យលាភីលំដាប់រងទី ៤។
រឿងធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ និងអបអរថែមទៀតនោះ ដោយមានដំណឹងថា ប្រាសាទ ដាវីន បានតំណែងថ្មី ដោយទទួលបានសិទ្ធិជាអ្នកគ្រប់គ្រងរៀបចំកម្មវិធីបវរកញ្ញាថ្មីមួយដែលនាំមកកម្ពុជា គឺ កម្មវិធី Miss Enviroment Cambodia។
ផ្អែកតាមកម្មវិធី Miss Enviroment National បានប្រកាសថា «We welcome our National Director for Cambodia Mrs.Davin Prasath @da vinprasath President organisations @pra sath_beauty @ongkrong We welcome yo u to the team Miss Environment Internati onal Pageant organisation។ ដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្រសម្ដែងការចូលរួមអបអរចំពោះតំណែងដែល ប្រាសាទ ដាវីន បាននាពេលនេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់