Connect with us

ជីវិតកម្សាន្ដ

សុន ស្រីពេជ្រ ថា គ្មានអ្នកណាស្រលាញ់ខ្លួនយើងជាងឪពុកម្ដាយទេ

បានផុស

នៅ

តារា​ចម្រៀង​មនោសញ្ចេតនា​សំនៀង​ផ្អែម​គ្រប់​ទម្រង់​ទាំង​សម័យ និង​បុរាណ អ្នកនាង សុន ស្រីពេជ្រ ស្រប​ពេល​អាជីព​សិល្បៈ​នៅតែ​រក្សា​បាន​ការ​គាំទ្រ និង​មាន​ប្រជាប្រិយភាព​ខ្ពស់​សម្រាប់​មហាជន​ទូទៅ ស្រាប់តែ​តារា​ស្រី​រូប​នេះ​ចេញ​មក​និយាយ​ដោយ​ភ្ញាក់ផ្អើល​ថា នាង​ឈប់​ស្រលាញ់​អ្នកណា​ទៀត​ហើយ ព្រោះ​អ្វី​ដែល​ជា​ការ​តបស្នង​មក​វិញ​បាន​ត្រឹមតែ​ការ​មើលងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​សំនៀង​ផ្អែម​អ្នកនាង សុន ស្រីពេជ្រ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​អ្នកនាង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​តាមរយៈ​ចម្រៀង​ពី​ទេសចរណ៍​នៅ​កម្ពុជា​ជាដើម។ ដោយឡែក​អ្វី​ដែល​ចាប់អារម្មណ៍​អ្នកនាង សុន ស្រីពេជ្រ បាន​រៀបរាប់​ថា «ចាប់​ពី​ពេលនេះ​ទៅ ខ្ញុំ​ឈប់​ស្រលាញ់​អ្នកណា​ទៀត​ហើយ ព្រោះ​ស្រលាញ់​បារម្ភ​បែរជា​ទទួល​បាន​នូវ​ពាក្យ​មើលងាយ​ទៅវិញ»។

អ្នកនាង សុន ស្រីពេជ្រ បាន​និយាយ​បន្ថែម​ថា «មាន​តែ​ម្ដាយ​ឪពុក​យើង​ទេ​ដែល​គាត់​ស្រលាញ់​យើង​ពិតប្រាកដ និង​ស្មោះត្រង់​ចំពោះ​យើង​។ ពេជ្រ មល្លិកា និង ពេជ្រ វឌ្ឍនា សូម​ឲ្យ​កូន​ម៉ាក់​ជា​កូន​ដែល​មាន​គុណធម៌ និង​កុំ​រមិលគុណ​ចំពោះ​មនុស្ស​ដែល​បាន​ជួយ​យើង ស្គាល់​ខុស និង​ត្រូវ ណា​កូន»។

គួរ​រំឭក​ដែរ​ថា តារា​ចម្រៀង​និយម​បែប​ស្រគត់ស្រគំ និង​ច្រៀង​បទ​ប្រពៃណី អ្នកនាង ស៊ុន ស្រីពេជ្រ ជា​កូន​ម្នាក់ ក្នុង​ចំណោម ៨ នាក់ នៃ​ក្រុម​គ្រួសារ​តារា​កំប្លែង​ជើង​ចាស់​លោកតា សង់ ស៊ីស។ ក្នុង​នោះ បងប្អូន​នាង​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មាន នាយ សង់ សេត និង​អ្នកនាង កាឆយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣២ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៣ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម