Connect with us

ជីវិតកម្សាន្ដ

ព្រាប​ សុវត្ថិ ចេញ​អាល់​ប៊ុ​ម​ដំបូង​ជាមួយ​ តន់​ ចន្ទ​សី​ម៉ា ស្អែកនេះហើយ​

បានផុស

នៅ

​ដូចការសង្ស័យមែន វត្តមានរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងផលិតកម្មGalaxy navatra ច្បាស់ជាអ្នកគ្រប់គ្រងផលិតកម្ម នឹងរៀបចំឲ្យច្រៀងរួមគ្នា ជាមួយតារាចម្រៀងណាម្នាក់ ជាក់ជាមិនខាន ហើយក្នុងនោះ តន់​ ចន្ទ​សី​ម៉ា គឺជាជម្រើសទី១​។ ការទទឹងនោះនឹងចេញ លទ្ធផលថ្ងៃស្អែកនេះហើយ គឺពួកគេពិតជាចេញបទចម្រៀងរួមគ្នា នៅថ្ងៃស្អែកនេះតែម្ដង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមការបង្ហើបពីប្រភពច្បាស់ការមួយ បទចម្រៀងដែលលោក ព្រាប សុវត្ថិ នឹង តន់ ចន្ទសី​ម៉ា មានចំណងជើងថា “​កាត់ ឆុង​” ជាបទបែបញាក់​។ ប្រភពដដែលបានបន្តឲ្យដឹងថា ផលិតកម្ម Galaxy navatra បានថត MV ចប់រួចរាល់ថ្មីៗនេះ ហើយគ្រោងនឹងបង្ហោះលើឆាណែ​លយូ​ធូប របស់ខ្លួន នៅថ្ងៃស្អែកនេះតែម្ដង​។

​ការចាប់ដៃគូគ្នានេះ មិនមែនជារឿងចៃដន្យនោះឡើយ លុះត្រាតែតារាចម្រៀងលំដាប់ដូចគ្នា ទើបជាដៃគូ លោក ព្រាប សុវត្ថិ។ តន់​ ចន្ទ​សីម៉ាវិញ អាចចាត់ទុកថា ក៏ជា​កំពូល​តារាចម្រៀង​វ័យក្មេង​ដែរ។ តាមទិន្នន័យរបស់ផលិតកម្ម Galaxy navatra បញ្ជាក់ចុងឆ្នាំនេះ តារា​វ័យក្មេង តន់ ចន្ទ​សី​ម៉ា មានអ្នកទស្សនា​ដល់​រហូតដល់​ជាង៥០០លាន​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​សន្ទុះ​ខ្លាំង​មិន​គួរ​ជឿ វ៉ា​ដាច់​គេ​ទាំងអស់ ហេតុផល​នេះ​ហើយ​ទើប ត​ន់​ ចន្ទ​សី​ម៉ា​ មានឱកាសត្រូវបានលោក ​ព្រាប​សុវត្ថិ សម្រេចចិត្តចាប់ដៃគូបង្កើតអាល់​ប៊ុ​ម​ថ្មី​។​

​បងប្អូនដឹងហើយថា ព្រាប ​សុវត្ថិ គឺជា​កំពូល​តារា​ចម្រៀង​ដែល​ខ្លាំង ដូចជា​ផ្កាយ​នាំ​សំណាង នៅ ពេលចាប់ដៃគូ​ជាមួយ​នរណាម្នាក់ តែ​លេចធ្លោ​ជានិច្ច តែ​តន់ ​ចន្ទ​សី​ម៉ា​វិញ ក៏​មិន​ណ​យ​ដែរ ខ្លាំង រហូត​គ្មាន​គូ​ប្រៀបក្នុង​ឆ្នាំ​ចុងក្រោយ​នេះ យើង​ត្រូវ​ចាំ​មើល​ថា​ តើ​បទ​ចម្រៀង​របស់​អ្នក​ទាំងពីរ នៅ​អាល់​ប៊ុ​ម​ថ្មី​នេះ មាន​អ្វី​ពិសេស​៕

អត្ថបទ​៖​ស៊ុន ហួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ៣៩ នាទីutes មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ចងការប្រាក់
សន្តិសុខសង្គម១២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម