Connect with us

ជីវិតកម្សាន្ដ

តុលាការថៃសម្រេចកាត់ទោសជនជាប់ចោទ ២ រូប ឲ្យជាប់ពន្ធនាគារ ជុំវិញការស្លាប់របស់ Tangmo

បានផុស

នៅ

តុលាការក្នុងស្រុកមួយក្នុងខេត្ត Nonthaburi បានកាត់ក្តីលើសំណុំរឿងដែលពាក់ព័ន្ធនឹងការស្លាប់របស់ Pataratida Pacharawirapong ដែលត្រូវបានគេស្គាល់ថា Tangmo ជាតារាសម្តែងអាយុ ៣៧ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការស៊ើបអង្កេតបានរកឃើញថា Thanatphat Lertthawiwit ហៅ Por អាយុ ៣៣ ឆ្នាំ មានពិរុទ្ធភាព និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ៨ខែ និងពិន័យជាប្រាក់ចំនួន ១២៨,០០០បាត (៣,៧៨៤ ដុល្លារអាមេរិក)។ ទោះយ៉ាងណាក៏ដោយ ដោយសារ Por បង្ហាញចេតនា​សង​ជំងឺចិត្តដល់គ្រួសារ​ជនរងគ្រោះ តុលាការបានបន្ថយទោសពាក់កណ្តាល។ ដោយពិចារណាលើកាលៈទេសៈផ្សេងទៀត តុលាការបានកាត់បន្ថយការកាត់ទោសរបស់គាត់​ឲ្យ​ជាប់ពន្ធនាគាររយៈពេល២ ឆ្នាំ ៩ខែ និងពិន័យជាប្រាក់ចំនួន ៦៤,០០០បាត (១,៨៩២ ដុល្លារ​អាមេរិក) ជាមួយនឹងលក្ខខណ្ឌក្នុងការរាយការណ៍ទៅតុលាការ និង​បំពេញ​មុខងារ​សហគមន៍​រយៈពេល ៣ ឆ្នាំ។

ចំណែក​លោក Robert Boonchieng Pipatnuntakul តុលាការ​បាន​រក​ឃើញ​ថា​គាត់​មាន​ទោស​ដូច​គ្នា ហើយ​បាន​កាត់​ទោស​គាត់​ឲ្យ​​ជាប់​ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ ៤ ខែ និង​ពិន័យ​ជា​ប្រាក់ ១៨,០០០ បាត (៥៣៣ ដុល្លារ)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដូច​ជា Por ដែរ Robert ក៏​បាន​បង្ហាញ​ពី​ចេតនា​ចង់​ផ្ដល់​សំណង​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែរ។ ដូច្នេះ តុលាការ​បាន​កាត់​បន្ថយ​ទោស​ដាក់​ពន្ធនាគារ​គាត់​មក​នៅ​ត្រឹម ២ឆ្នាំ ២ខែ និង​ពិន័យ​ជា​ប្រាក់​មក​ត្រឹម ៥៤០០បាត (១៦០ដុល្លារ)។ លើសពីនេះ គាត់ក៏ត្រូវ​បំពេញរយៈពេលសាកល្ប​ង៣ឆ្នាំផងដែរ ក្នុងអំឡុងពេលដែលគាត់នឹង​រាយការណ៍​ទៅតុលាការ និងបំពេញ​មុខងារ​សហគមន៍ដូចគ្នា។

សូមរម្លឹកដែរថា​ ​មរណភាពដ៏សោកនាដកម្មរបស់ Tangmo ដែលជាតារាកំពុងរះក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសថៃ បានធ្វើឲ្យ​មហាជនចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះករណីនេះ។ ការលាចាកលោករបស់នាង មិនត្រឹមតែធ្វើឲ្យកក្រើកឆាកប្រព័ន្ធផ្សព្វផ្សាយ​ប៉ុណ្ណោះទេ ថែមទាំងបង្កការព្រួយបារម្ភអំពីសុវត្ថិភាពនៃទេពកោសល្យវ័យ​ក្មេងក្នុងអាជីវកម្ម​បង្ហាញមុខផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាសម្ដែងថៃ Margie ថត Selfie លើឡានទំនើប Lamborghini ត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម