Connect with us

ជីវិតកម្សាន្ដ

តារាស្រីលំដាប់ពិភពលោក ៦ រូប មិនព្រមសម្រកទម្ងន់ ទោះរងពាក្យរិះគន់

បានផុស

នៅ

អ្នកគាំទ្រភាគច្រើនតែងរំពឹងថានិមិត្តរូបរបស់ពួកគេជាមនុស្សស្អាតឥតទាស់ ចំណែកអ្នកមិនចូលចិត្តវិញតែងរកចំណុចរិះគន់មិនចេះចប់មិនចេះហើយ ។ ប៉ុន្តែតារាស្រីទាំង ៦ រូបនេះមិនខ្វល់រឿងរូបរាងកាយឡើយទោះរងការរិះគន់យ៉ាងណាក៏ដោយ ៖

១. Gigi Hadid

នាងធ្លាប់ចែករំលែកក្នុងបណ្ដាញសង្គម Instagram កាលពីឆ្នាំ ២០១៥ ថា “ទេ! ខ្ញុំគ្មានរាងកាយដូចតារាម៉ូដែលផ្សេងឡើយ ខ្ញុំមានសុដន់ សាច់ដុំក្បាលពោះ គូថ ភ្លៅ ប៉ុន្តែខ្ញុំមិនសូមនូវការយកចិត្តទុកដាក់ជាពិសេសទេ ការរិះគន់របស់អ្នកមិនបានធ្វើឲ្យខ្ញុំចង់ប្ដូររាងកាយទាល់តែសោះ បើខ្ញុំមិនស្អាតមិនមែនមានការងារដូចរាល់ថ្ងៃនេះទេ” សូមបញ្ជាក់ដែរថា Gigi ជាកំពូលតារាម៉ូដែលលំដាប់ពិភពលោកជាយូរមកហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Pink

ក្នុងឆ្នាំ ២០១៥ Pink បានផុសក្នុង twitter ថា “ខ្ញុំសុខសប្បាយ និងមានសុខភាពល្អ រាងកាយដ៏រឹងមាំរបស់ខ្ញុំកំពុងសម្រាក អរគុណសម្រាប់ការយកចិត្តទុកដាក់ ។ ស្រលាញ់នំឈីស ។”

៣. Jennifer Lopez

អ្នកស្រីបានប្រាប់ InStyle ថា “គេឲ្យខ្ញុំសម្រកទម្ងន់ខ្លះ ឬ ធ្វើនេះធ្វើនោះរហូតដល់ខ្ញុំគិតថា នេះគឺជាខ្ញុំ ខ្ញុំមានរាងបែបនេះ គ្រប់គ្នាដែលខ្ញុំធំឡើងជាមួយសុទ្ធតែមានរូបរាងបែបនឹង ហើយពួកគេស្រស់ស្អាតសម្រាប់ខ្ញុំ ខ្ញុំអត់មានឃើញអ្វីខុសឆ្គងផង” ។

៤. Adele

បន្ទាប់ពីរងការរិះគន់នៅលើ Youtube នាងបានប្រាប់ The Guardian កាលពីឆ្នាំ ២០០៧ ថា “ខ្ញុំនឹងសម្រកទម្ងន់ បើវាប៉ះពាល់សុខភាពឬជីវិតផ្លូវភេទរបស់ខ្ញុំ ហើយវាអត់ប៉ះពាល់ទេ” ។ ទោះពេលនេះនាងសម្រេចចិត្តសម្រកទម្ងន់មែន តែជាការផ្គាប់ចិត្តខ្លួនឯងប៉ុណ្ណោះ ។

៥. Rihanna

Rihanna ប្រាប់ The Cut ក្នុងឆ្នាំ ២០១៧ ថា “ខ្ញុំពេញចិត្តនឹងការប្រែប្រួលនៃរាងកាយដែលពេលខ្លះស្លៀកពាក់រឹបត្រូវ ពេលខ្លះត្រូវការសំលៀកបំពាក់រលុង” អ្នកស្រីបន្ត “ខ្ញុំច្រើនយកចិត្តទុកដាក់ពេលទៅជ្រើសរើសខោអាវស្លៀកព្រឹកឡើង” ។

៦. Meghan Trainor​​

Meghan និយាយថា “មិនដែរមាននរណាបញ្ជាឲ្យខ្ញុំសម្រកទម្ងន់ទេ ពេលខ្លះគេឲ្យស្លៀកខោអាវតូចៗ ខ្ញុំក៏សួរវិញថាជារបស់កូនក្មេងឬ? ​​ខ្ញុំហាត់ប្រាណដើម្បីឲ្យសួតដំណើរការ ខ្ញុំសប្បាយចិត្តនឹងរូបរាងរបស់ខ្ញុំពិតប្រាកដ” ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តារាអន្តរជាតិ ៦ រូប មានក្លិនអាក្រក់ចេញពីមាត់ និងរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣១ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម