ជីវិតកម្សាន្ដ
តារាសម្ដែងជើងចាស់ ម៉ែ វឿន ធ្លាក់ខ្លួនឈឺ គ្មានលុយព្យាបាល
តារាសម្ដែងជើងចាស់ដែលភាគច្រើនតែងដើរតួជាម្ដាយនៅក្នុងភាពយន្តខ្មែរ អ្នកស្រី វឿន ហៅ ម៉ែ វឿន ពេលនេះកំពុងធ្លាក់ខ្លួនឈឺ និងជួបការខ្វះខាតខ្លាំង រស់នៅក្នុងបន្ទប់ជួលតូចចង្អៀតយ៉ាងកម្សត់ គួរឲ្យសង្វេគណាស់។ នេះបើយោងតាមការបញ្ជាក់ពីលោក ផាត់ តារារ័ត្ន ស្ថាបនិកគ្រួសារតារាកម្ពុជា។

លោកបានបញ្ជាក់ឲ្យដឹងថា «គួរឲ្យសង្វេគតារាសម្ដែងវ័យចំណាស់ ម៉ែ វឿន ទៅសម្ដែងប្រឹងប្រមូលដបទឹកសុទ្ធ ដបកំប៉ុង និងដើររើសក្រដាសកេសមកសន្សំទុកលក់ដោះស្រាយជីវភាព ឥឡូវធ្លាក់ខ្លួនឈឺ អត់មានលុយ ១ រៀល ក្នុងខ្លួន ស្រែកដង្ហោយរកគ្រួសារតារាកម្ពុជា អ្នកធ្លាប់ទ័លទើបយល់។ បងប្អូនដែលបន្តជួយតារាសម្ដែង ម៉ែ វឿន ខ្ញុំបាទ ស្ថាបនិកគ្រួសារតារាកម្ពុជា នឹងសរុបជូនក្នុងពេលបន្តបន្ទាប់»។

ប្រភពបានបន្ថែមថា «មុននេះយើងខ្ញុំជាសមាជិក នៃក្រុមគ្រួសារតារាកម្ពុជា បាននាំយកថវិកាជូនគាត់ (ម៉ែ វឿន) ប្រមាណជិត ៥០០ ដុល្លារ អគុណសម្រាប់ការចូលរួមតាមការអំពាវនាវរបស់យើងខ្ញុំ»។ តាមរយៈដំណឹងនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន សម្ដែងការអាណិតអាសូរ និងជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ។

សូមជម្រាបដែរថា តារាសម្ដែងជើងចាស់ ម៉ែ វឿន បច្ចុប្បន្ន ត្រូវបានទស្សនិកជនដឹងហើយថា អ្នកស្រីជាតារាសម្ដែងជើងចាស់មួយរូបមានប្រវត្តិតស៊ូ និងជួបការលំបាកជាច្រើនសម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ ពោលគឺខុសប្លែកពីតារារួមជំនាន់ដទៃទៀតដែលមានជីវភាពធូរធារ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍