ជីវិតកម្សាន្ដ
តារាកំប្លែង កាឆយ ទទូចចង់ឃើញការចូលរួមគាំទ្រផ្នែកសិល្បៈបុរាណពីមជ្ឈដ្ឋានទូទៅ
តារាកំប្លែងជើងចាស់អ្នកនាង កាឆយ បានចេញមកអំពាវនាវដោយទទូចចង់ឃើញមហាជន និងអ្នកគាំទ្រ ឬគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គួរមានការគិតគូរ និងចូលរួមគាំទ្រទៅលើផ្នែកសិល្បៈភ្លេងបុរាណផង។ ខណៈបច្ចុប្បន្ន សង្កេតឃើញហាក់ពុំសូវមានការលើកទឹកចិត្តទេ។

ការលើកឡើងរបស់តារាកំប្លែងអ្នកនាង កាឆយ នេះ ដោយសារកន្លងមកកត់សម្គាល់ឃើញថា តម្លៃ នៃការជួយក្រុមភ្លេងខ្មែរនៅមានកម្រិតចំពោះការលើកទឹកចិត្ត និងផ្នែកគាំទ្រ។ ជាក់ស្ដែងថ្មីៗ នេះ អ្នកនាង កាឆយ បានបង្ហាញការស្ដាយស្រណោះ និងសោកសៅ ក្រោយមរណភាពរបស់អ្នកភ្លេងដៃឃឹមជើងចាស់លោក សូ សំអាត ហាក់មិនសូវមានការគិតគូរចូលរួមគាំទ្រ និងជ្រោមជ្រែងច្រើនពីអ្នកសិល្បៈ និងភាគីពាក់ព័ន្ធ។

អ្នកនាង កាឆយ បានរៀបរាប់ខ្លឹមសារថា «ខ្ញុំចង់ឃើញ បងៗ ដៃខ្សែបុរាណ និងប្អូនៗ អ្នកចម្រៀងបុរាណ មិនថាអ្នកល្បី ឬក៏មិនល្បី ចេះជួយគ្នា ចេះគាំទ្រគ្នា ចេះស្រលាញ់គ្នា កុំជួយតែអ្នកនៅរស់ ឬក៏អ្នកមានផលប្រយោជន៍ឲ្យយើងម្នាក់ៗ ពេលដែលនរណាស្លាប់ម្នាក់ ពួកយើងត្រូវសាមគ្គីគ្នា ហើយចេះលើកទឹកចិត្តដល់គ្រួសារនីមួយៗ កុំឲ្យពួកគាត់បាក់ទឹកចិត្ត»។

តារាកំប្លែងអ្នកនាង កាឆយ បាននិយាយទៀតថា «ខ្ញុំដឹងថា ពួកគាត់កំពុងតែបាក់ទឹកចិត្តគ្រប់គ្នាៗ គ្មាននរណាឲ្យតម្លៃទេ នេះហើយបេះដូងអ្នកភ្លេង លេងពីរោះប៉ុណ្ណា លេងដល់ទៅស្លាប់ទៀត ក៏មិនល្បីដែរ អ្នកភ្លេងមិនដែលបានលុយច្រើនដូចអ្នកចម្រៀងទេ។ ហ៊ឺ អរគុណបងៗ និងប្អូន ដែលស្រលាញ់ខ្ញុំ សូមស៊ែទាំងអស់គ្នា»។

អ្នកនាង កាឆយ បានបញ្ជាក់បន្ថែមតាមរយៈសារព័ត៌មានថា ការលើកឡើងខាងលើនេះគឺដោយសារអ្នកនាងឃើញមានអ្នកសិល្បៈបុរាណ គឺផ្នែកលេងឧបករណ៍ភ្លេងខ្មែរ នៅពេលដែលពួកគាត់បាត់បង់សមត្ថភាព ឬទទួលមរណភាព ហាក់មិនសូវមានការជួយជ្រោមជ្រែងច្រើនពីអ្នកសិល្បៈដូចគ្នា ជាពិសេសស្ថាប័នពាក់ព័ន្ធ។ អ្នកនាង កាឆយ ក៏បានស្នើឲ្យអ្នកសិល្បៈបុរាណទាំងអស់ គួរមានការរួបរួមគ្នា កុំចាំបាច់គិតពីអ្នកល្បី ឬមិនល្បី ហើយបើអាច អ្នកនាងស្នើដល់ស្ថាប័នពាក់ព័ន្ធ គួរតែគិតគូរបន្ថែមទៀតដល់ពួកគាត់ផង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ