ជីវិតកម្សាន្ដ
តារាអន្តរជាតិ ៨ គូ ជាមិត្តភ័ក្ដិនឹងគ្នាតាំងពីនៅរៀនវិទ្យាល័យ
មុនក្លាយជាបុគ្គលល្បី តារាទាំង ១៦ នាក់ខាងក្រោមបានក្លាយជាមិត្តល្អនឹងគ្នារួចទៅហើយ តាំងពីនៅរៀនវិទ្យាល័យឯណោះ ។ មកដឹងថាតារាអន្តរជាតិណាខ្លះជាមិត្តយិនស៊ិននឹងគ្នា ៖
១. Matt Damon និង Ben Affleck
ពួកគេក្លាយជាមិត្តនឹងគ្នាកាលពី Matt អាយុ ១០ ឆ្នាំ ហើយ Ben អាយុ ៨ ឆ្នាំ ថែមទាំងរៀននៅវិទ្យាល័យ “Cambridge Rindge and Latin” ជាមួយគ្នាទៀតផង ។

២. Jay- Z និង Busta Rhymes
Jay- Z និង Busta Rhymes ជាអតីតសិស្សវិទ្យាល័យ Eli Whitney ពួកគេធ្លាប់នាំគ្នាប្រកួតរ៉េបក្នុងម៉ោងអាហារថ្ងៃត្រង់ដែល Jay-Z ជាអ្នកឈ្នះ ។

៣. Naomi Watts និង Nicole Kidman
ទាំងពីរនាក់ធ្លាប់រៀននៅវិទ្យាល័យ “North Sydney Girls High School” ដែលទីនោះគេអនុញ្ញាតឲ្យតែស្រីៗរៀនប៉ុណ្ណោះ ។ លើសពីនេះ Naomi ក៏បានមានទំនាក់ទំនងក្មេងខ្ចីជាមួយបងប្រុស Nicole ផងដែរ ។

៤. Tupac Shakur និង Jada Pinkett-Smith
Jada និង Tupac ក្លាយជាមិត្តល្អពេលដែលពួកគេបានទៅរៀននៅ “Baltimore School for the Arts” ជាមួយគ្នា ។

៥. Adam Levine និង Jonah Hill
កាលពី Adam និង Jonah នៅរៀនវិទ្យាល័យ Brentwood ពួកគេឧស្សាហ៍ជិះឡានច្រៀងលេងជាមួយគ្នា និងគេងផ្ទះគ្នាទៅវិញទៅមកពេលចុងសប្ដាហ៍ ។

៦. Eddie Redmayne និង Tom Hiddleston
Eddie និង Tom ជាមិត្តល្អនឹងគ្នាយូរមកហើយ អ្នកទាំងពីរធ្លាប់រៀននៅសាលា Eton និង Cambridge ដូចគ្នា ប៉ុន្តែមិនមែនរៀនថ្នាក់តែមួយឡើយព្រោះ Tom ចាស់ជាង Eddie មួយឆ្នាំ ។

៧. Zendaya និង Gabby Douglas
ក្នុងឆ្នាំ ២០១៥ Zendaya និង Gabby បានរៀនថ្នាក់ជាមួយគ្នានៅសាលាឯករាជ្យ Oak Park ។

៨. Snoop Dogg និង Cameron Diaz

Snoop Dogg រៀនថ្នាក់លើ Cameron មួយឆ្នាំនៅវិទ្យាល័យពហុបច្ចេកទេស Long Beach អ្វីដែលកាន់តែគួរឲ្យចងចាំគឺនាងធ្លាប់ទិញកញ្ឆាពី Snoop ៕
ប្រែសម្រួល ៖ វារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ