ជីវិតកម្សាន្ដ
លោកណាវ៉ាត់ថា ម្ចាស់ជយលាភីលំដាប់រងទី ៥ Charlotte រកចំណូលជិត ៦ ម៉ឺនដុល្លារ ក្នុងពេល ១៧ នាទី
កាលពីពេលថ្មីៗនេះ លោកណាវ៉ាត់បានសរសើរជាសាធារណៈដល់ម្ចាស់ជយលាភីលំដាប់រងលេខ៥ Miss Grand Thailand 2022 បវរកញ្ញា Charlotte Austin នៅលើទំព័រហ្វេសបុកផ្ទាល់ខ្លួនរបស់លោកផ្ទាល់តែម្ដង។

ស្ថាបនិក Miss Grand International បានសរសេរសារយ៉ាងវែងអន្លាយដោយបញ្ជាក់ពីប្រាក់ចំណូលដែលនាងរកបានថា “ថ្ងៃនេះ Charlotte បើកលក់តែបៃតង ៥០០០ ប្រអប់ ហើយបិទក្នុងរយៈពេល ១៧ នាទី រកបាន២ លានបាត(៥៩,០០៤ដុល្លារ) ។ ការស្នាក់នៅជាមួយ Grand ត្រូវតែល្អ ស្រស់ស្អាត និងសម្បូរបែប”។
ជាមួយគ្នានេះដែរ បវរកញ្ញា Charlotte Austin ក៏ត្រូវបានគេដឹងថា នាងគឺជា “ពងមាស” មួយសម្រាប់លោក Nawat បន្ទាប់ពី Engfa Waraha និង Thuy Tien ដែលជាក្ដីរំពឹងធំរបស់លោក ខណៈប្រាក់ចំណូលរបស់បវកញ្ញាម្នាក់ៗរកបានច្រើនសន្ធឹកចូលមក Miss Grand។
លើសពីនេះ Charlotte និង Engfa បានបង្ហាញភាពស្និទ្ធស្នាលក្នុងកម្មវិធីប្រកួត Miss Grand Thailand 2022 បន្ទាប់មកអ្នកទាំងពីរបានបន្តចូលរួមកម្មវិធីជាមួយគ្នា ហើយតែងតែមានសកម្មភាពលើសពីមិត្តភាព ដែលធ្វើឲ្យទស្សនិកជនជឿថា ពួកគេមានស្នេហាជាមួយគ្នា។ ចាប់តាំងពីពេលនោះមក ឈ្មោះគូស្នេហ៍មួយគូនេះចាប់ផ្ដើមផ្ទុះពេញប្រព័ន្ធផ្សព្វផ្សាយថៃ។ យោងតាមប្រភពព័ត៌មានមួយ អ្នកគាំទ្ររបស់ Engfa ធ្លាប់បានផ្ទេរប្រាក់ Charlotte ប្រហែល ១០០,០០០បាត (២,៩៤៨ដុល្លារ ) ដើម្បីឲ្យនាងថើបថ្ពាល់របស់ idol របស់ពួកគេ។

ដូច្នេះមិនចម្លែកនោះទេដែល Charlotte Austin តែងតែទទួលបានការពេញចិត្តពីលោកណាវ៉ាត់ ឲ្យនាងបង្ហាញខ្លួននៅគ្រប់កម្មវិធី បើទោះបីជាសម្រស់មួយនេះ ទើបតែទទួលបានតំណែងជាបវរកញ្ញារងទី៥ (Top 10 Miss Grand Thailand 2022) ក៏ដោយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងថៃ Margie ថត Selfie លើឡានទំនើប Lamborghini ត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?