ជីវិតកម្សាន្ដ
ម៉ៃ សុគន្ធ ចេញមកសុំចិត្តអ្នកគាំទ្រ រក្សាឥរិយាបថ កុំឲ្យប៉ះពាល់កិត្តិយសជាតិ
ខណៈប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ការបើកកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ តារាចម្រៀងលោក ម៉ៃ សុគន្ធ បានចេញមកសុំចិត្តអ្នកគាំទ្រ រក្សាឥរិយាបថ កុំឲ្យប៉ះពាល់កិត្តិយសជាតិ។

ជាការពិតក្នុងកម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងអស្ចារ្យបំផុតជាមួយការបង្ហាញផ្ទាំងទស្សនីយភាព ព្រមទាំងការសម្ដែងដ៏កក្រើកពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេស ដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ តារាប្រុសលោក ម៉ៃ សុគន្ធ ក៏បានអំពាវនាវដល់អ្នកគាំទ្រថា «ខ្ញុំសង្ឃឹមថា បងប្អូន កូនក្មួយយើង មិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់កិត្តិយសជាតិយើងជាម្ចាស់ផ្ទះទេ។ បងប្អូន កូនក្មួយ ច្បាស់ជាធ្វើតាមការផ្ដាំផ្ញើប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពុកតេជោ ហ៊ុន សែន ឲ្យរក្សាសេចក្ដីថ្លៃថ្នូររបស់ជាតិកម្ពុជា ព្រោះគាត់ (ប៊ូខាវ) មកតំណាងប្រទេសគេ ដែលជាសមាជិកអាស៊ានមួយដែរ មិនមែនមកជាឯកជនទេ»។

លោក ម៉ៃ សុគន្ធ បន្តទៀតថា «អ៊ីចឹងសូមបងប្អូនកូនក្មួយៗ មេត្តារក្សាកិត្តិយសជាកូនល្អ និងជាកូនដែលមានសុជីវធម៌ថ្លៃថ្នូររបស់ សម្ដេចពុកតេជោ យើងឲ្យបានល្អ ប្រសើរផង ដែល សម្ដេចពុកយើង ខិតខំរៀបចំឡើង Sea Game នេះ ដើម្បីកូនៗ ក្មួយៗ បងប្អូនទូទាំងប្រទេសមានមុខមាត់លើឆាកអន្តរជាតិ។ សូមឲ្យក្តីសង្ឃឹមនេះបានសម្រេចលទ្ធផលល្អ និងសុខសប្បាយទាំងអស់គ្នា»។

ដោយឡែកពីនេះ លោក ម៉ៃ សុគន្ធ ក៏បានបង្ហោះវីដេអូភ្ជាប់ខ្លឹមសារសុំចិត្តមហាជនថា «ពេលឈ្នះគេសរសើរកីឡាករ ពេលចាញ់គេបន្ទោសថា មកពី ម៉ៃ សុគន្ធ និងមានអ្នកជ្រុលនិយមមួយចំនួន លេងដល់អ្នកមានគុណខ្ញុំ បងប្អូនខ្ញុំ ទាំងសន្តានទៀត តែខ្ញុំនៅទ្រាំញញឹម លេងត្រឹមខ្ញុំបាន កុំលេងដល់បងប្អូន និងពូជសន្តានខ្ញុំ គាត់អត់ដឹងអីទេ»។ លោកថា «សាកយកអារម្មណ៍មួយហ្នឹងដាក់ក្នុងចិត្តអ្នកវិញ តើមានអារម្មណ៍បែបណា»?៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង