ជីវិតកម្សាន្ដ
អាថ៌កំបាំងសម្រស់មិនចេះចាស់របស់ ហ្វាន ពីងពីង ទោះមានវ័យ ៤១ ឆ្នាំក្ដី
ថ្មីៗនេះ ហ្វាន ពីងពីង បានក្លាយជាប្រធានបទនៃការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលនាងបង្ហាញរូបនៃមុខទទេស្អាតក្នុងអាយុ ៤១ ឆ្នាំ ខណៈអ្នកគាំទ្រមានការភ្ញាក់ផ្អើលនឹងសម្រស់របស់តារាចិនរូបនេះថា ស្អាតដូចធម្មជាតិ។

យ៉ាងណាមិញ ដើម្បីរក្សាភាពស្រស់ស្អាតនិងក្មេងជាងវ័យ ហ្វាន ពីងពីង តែងតែមានរបបថែរក្សាស្បែកយ៉ាងប្រុងប្រយ័ត្ន។ ទម្លាប់ថែរក្សាស្បែករបស់នាងគឺមានរហូតដល់ទៅ២៨ ជំហានក្នុងមួយថ្ងៃ នៅពេលព្រឹក តារាស្រីជើងចាស់រូបនេះអនុវត្ត ១៣ ជំហាន នៅពេលល្ងាច ១៥ ជំហាន ហើយផ្តល់អាទិភាពដោយប្រើគ្រឿងផ្សំសំខាន់ៗដើម្បីកែលំអស្បែក។ ជាដំបូងត្រូវយកចិត្តទុកដាក់លើជំហាននៃការលាងសម្អាត ជាពិសេសត្រូវលាងដៃមុនពេលលាងសម្អាតមុខ។
ចំណែកជំហានសំខាន់ពិសេសដែលសម្រស់របស់ ហ្វាន់ ពីងពីង តែងតែយកចិត្តទុកដាក់គឺការលាងមុខជាមួយទឹកឃ្មុំ។ ព្រោះទឹកឃ្មុំមានផ្ទុកនូវវីតាមីន B1, B2, B3, B6, C ជាច្រើនដែលជួយធ្វើឲ្យស្បែកទន់ កាត់បន្ថយភាពគ្រើម និងធ្វើឲ្យមុខស្អាត ហើយថែមទាំងការពារការសំយោគនៃសារធាតុ melanin ដែលបណ្ដាលឲ្យខ្មៅ ជួយកាត់បន្ថយស្នាមអុចខ្មៅ និងស្នាមសង្វារ។

ដោយឡែក យោងតាមរបាយការណ៍ខ្លះបានបញ្ជាក់ថា ហ្វាន់ ពីងពីង ប្រើម៉ាសច្រើនជាង ៦០០ ក្នុងមួយឆ្នាំដើម្បីថែរក្សាស្បែករបស់នាង។ យ៉ាងណាក៏ដោយ ក្រោយមកនាងបានកែពាក្យចចាមអារ៉ាមនេះថាមិនត្រឹមត្រូវ។ តាមពិតតារាវ័យ៤១ឆ្នាំតែងតែលាបមុខរៀងរាល់២-៣ថ្ងៃម្តង ប៉ុន្តែពេលខ្លះម្តងក្នុងមួយថ្ងៃ។ លើសពីនេះ នាងក៏ប្រកាន់ខ្ជាប់នូវរបបអាហារដែលមានសុខភាពល្អ និងលេងកីឡាដើម្បីបង្កើនកាយសម្បទារបស់នាងផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ