ជីវិតកម្សាន្ដ
មិនសារភាពត្រង់ៗ តែ James Ma ប្រាប់ថាចាត់ទុក Rinrada ជាមនុស្សពិសេស
បន្ទាប់ពីបង្ហាញខ្លួនជាគូស្នេហ៍ក្នុងរឿងភាគថៃ និងតែងតែបង្ហាញរូបភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នាញឹកញយ ទស្សនិកជននាំគ្នាបង្អាប់តារាសម្ដែង James Ma និងតារាស្រី Rinrada Kaewbuasai ឱ្យចាប់ផ្ដើមមើលចិត្តគ្នា និងទាក់ទងគ្នាជាគូសង្សារ។

ទោះបីជាមានទស្សនិកជនព្រួតគ្នាបង្អាប់យ៉ាងណាក្ដី កន្លងមកអ្នកទាំងពីរតែងតែច្រានចោលការផ្គូផ្គង និងពាក្យចចាមអារ៉ាមស្នេហានានាដែលទាក់ទងនឹងខ្លួន ទើបតែថ្មីៗនេះប៉ុណ្ណោះ James Ma បាននិយាយនៅក្នុងបទសម្ភាសន៍ថា លោកចាត់ទុក Rinrada ជាមនុស្សពិសេសម្នាក់រួចទៅហើយ។

ពេលគេសួរដល់ទំនាក់ទំនងគូស្នេហ៍ ឬគូសង្សារ លោកបែរជាមិនឆ្លើយ និងតបទាំងញញឹមញញែមថា ខ្លួនហាក់ឆ្លងបន្ទាត់មិត្តភក្តិ ក្រោយស្គាល់គ្នាជាង ៥ឆ្នាំមក។ យ៉ាងណាមិញ ពេលនេះ James Ma មិនទាន់ប្រកាសទំនាក់ទំនងច្បាស់ការណាមួយនៅឡើយ ខណៈអ្នកគាំទ្រកំពុងទន្ទឹងចាំចម្លើយពីមាត់ពួកគេ និងបន់ស្រន់ឱ្យតារាប្រុសស្រីទាំងពីររូបក្លាយជាគូស្នេហ៍ពិតនៅពីក្រោយឆាក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
ចុចអាន៖ ទស្សនិកជនដេញសួរ Mario ក្រោយឃើញមិត្តស្រីស្លៀកឈុតកូនក្រមុំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ