ជីវិតកម្សាន្ដ
ព្រឹត្តិការណ៍ “Jennie for Calvin Klein” រងពាក្យរិះគន់ចាស់ដៃពីអ្នកកាសែត
កាលពីថ្ងៃទី១០ ខែឧសភា យីហោ Calvin Klein បានរៀបចំព្រឹត្តិការណ៍ណែនាំការប្រមូលផ្តុំម៉ូដសម្លៀកពាក់ថ្មីៗ និងចុងក្រោយគេបង្អស់ ដោយបានភ្ជាប់ជាមួយទូតសុឆន្ទៈសកល Jennie សមាជិក Blackpink និង Jungkook ព្រមទាំងភ្ញៀវរាប់រយនាក់ទូទាំងអាស៊ី អឺរ៉ុប-អាមេរិក។

ជាមួយគ្នានោះ ម៉ូដសម្លៀកបំពាក់ចុងក្រោយរបស់ម៉ាកយីហោ Calvin Klein ដែលមានការចូលរួមសហការណ៍រចនាម៉ូដពី Jennie សមាជិក Blackpink លក់ដាច់ភ្លាមៗ បន្ទាប់ពីបើកដំណើរការបានតែប៉ុន្មាននាទីនៅលើគេហទំព័រផ្លូវការ ហើយគេហទំព័ររបស់ក្រុមហ៊ុនបានគាំងដោយសារតែមានអ្នកទិញច្រើនពេក ។

យ៉ាងណាមិញ ព្រឹត្តិការណ៍នេះបានរងនូវមតិរិះគន់យ៉ាងចាស់ដៃពីអ្នកកាសែត ព្រោះកម្មវិធីរៀបចំឡើងនៅទីតាំងតូចចង្អៀត គ្មានកន្លែងសម្រាប់អ្នកកាសែតគ្រប់គ្រាន់ និងមានអ្នកកាសែតមួយចំនួនថតមិនបានរូបពីកម្មវិធីទៀតផង សូម្បី Jennie ផ្ទាល់ក៏មានវត្តមាននៅទីនោះបានតែពីរម៉ោងប៉ុណ្ណោះ។

ទោះបីជាមានអ្នកសារព័ត៌មានក្នុងស្រុកជាង ៦០ស្ថាប័ន ត្រូវបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ “Jennie for Calvin Klein” ក៏ដោយ ប៉ុន្តែមានតែការិយាល័យក្នុងស្រុកចំនួន ១០ ប៉ុណ្ណោះដែលត្រូវបានផ្តល់កន្លែងត្រឹមត្រូវ។ កន្លែងរៀបចំព្រឹត្តិការណ៍ត្រូវបានគេរិះគន់ថា មិនបានរៀបចំឱ្យបានល្អជាមួយហ្វូងមនុស្សដ៏ច្រើនកុះករ ជាពិសេសចំពោះអ្នកសារព័ត៌មាន មានការលំបាកក្នុងការថតរូប និងថតវីដេអូ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនសារភាពត្រង់ៗ តែ James Ma ប្រាប់ថាចាត់ទុក Rinrada ជាមនុស្សពិសេស
ចុចអាន៖ Jennie នឹងចូលរួមមហោស្រពភាពយន្ត Cannes លើកទី ៧៦ នៅក្នុងប្រទេសបារាំង

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត