Connect with us

ជីវិតកម្សាន្ដ

ផលិតករខ្មែរសម្តែងក្តីព្រួយបារម្ភវិស័យភាពយន្តជាតិអាចដួលជាថ្មី ខណៈភាពយន្តបរទេសសម្រុកហូរចូល

បានផុស

នៅ

លោក លៀក លីដា ដែលគេស្គាល់ថាជាផលិតករភាពយន្ត និងម្ចាស់ផលិតកម្ម LD បានបង្ហាញក្តីព្រួយបារម្ភលើវិស័យភាពយន្តជាតិអាចនឹងដួលសាជាថ្មីបើសិនជាក្រសួង ឬស្ថាប័នពាក់ព័ន្ធមិនចេញវិធានការទប់ស្កាត់ឬកាត់បន្ថយចំនួនភាពយន្តបរទេសទេ។

ការលើកឡើងរបស់លោក ហៀក លីដា បន្ទាប់ពីសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះវិស័យភាពយន្តរបស់ខ្មែរហាក់មានការធ្លាក់ចុះចំនួនអ្នកគាំទ្រ ខណៈដែលភាពយន្តបរទេស គឺបាននាំចូលច្រើនសម្រាប់ចាក់ផ្សាយតាមរោងកុននានានៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញក្តីព្រួយបារម្ភនេះលោក លៀក លីដា ក៏បានស្នើរដល់ក្រសួងគួរពិចារណាកាត់បន្ថយការនាំចូលយភាពយន្តបរទេសដើម្បី សង្គ្រោះ ភាពយន្តក្នុងស្រុក។

ក្នុងនោះផលិតករលោក លៀក លីដាក៏បានព្រមានពីធ្លាក់ចុះវិស័យភាពយន្តជាតិដូច្នេះថា «មួយខែយ៉ាងតិច ២៤រឿងដែលនឹងត្រូវចាក់បញ្ចាំង ហើយមានរឿងខ្មែរតែ២ រឿងទេគិតម៉េចឡូវ តើវិស័យភាពយន្តជាតិរីកចំ រើនទៅបានយ៉ាងម៉េចបងប្អូន?។ តួសម្តែងអ្នកផលិត មន្រ្តីពាក់ព័ន្ធ គួរជួយស្រែកនឹងរកវិធីទប់ស្កាត់ប្រយ័ត្នវិស័យមួយនេះងាប់សារជាថ្មីហើយរឿងអីរឿងយ៉ាង នេះដាក់ៗមិនអាសូវិស័យភាពយន្តជាតិអី្វបន្តិចសោះ»។

លោក លៀក លីដា បញ្ជាក់ថា «ឱ្យខ្ញុំផលិតរឿងផ្គត់ផ្គង់អីទៀតបើច្រើនម្លឹងៗក្នុងនាមខ្ញុំជាប្រធានសមាគមន៍ ផលិតករភាពយន្តកម្ពុជាសូមបង្ហាញនៅក្តីបារ ម្ភពីសុខភាពរបស់វិស័យមួយនេះដែលកំពុងធ្លាក់ចុះទៅវិញបន្តិចម្តងៗដោយមិនដឹងខ្លួន»។

លោកថា ជាង ១០ឆ្នាំដែលមាត់បងៗនិយាយថាជួយនិងគាំទ្រវិស័យភាពយន្តខ្មែរ មើលទៅមើលខ្លួនឯងទៅ២៤រឿងក្នុង មួយខែ រឿងខ្មែរ២រឿងបើរឿងខ្មែរមិនលើកថ្ងៃបញ្ខាំងខ្លួនឯងទេងាប់់។

ជាការកត់សម្គាល់សម្រាប់ក្តីព្រួយបារម្ភនេះមិនមែនទើបតែលើកទី១នោះទេគឺកន្លងមកលោក លៀក លី ដា តែងតែចេញមកបង្ហាញពីបញ្ហានេះក៏ដូចជាស្នើរដ ល់ក្រសួងដែលពាក់ព័ន្ធគួរពិនិត្យនិងគិតគូរអំពីបញ្ហាខាងលើនេះដើម្បីលើកស្ទួយនិងសង្គ្រោះដល់វិស័យភាពយន្តក្នុងស្រុកឲ្យកាន់តែមានការរីកចម្រើននឹងទ ទួលបានការគាំទ្រខ្លាំងថែមទៀត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម