Connect with us

ជីវិតកម្សាន្ដ

តារា ថៃ ណាខ្លះ លេចមុខទៅបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស

បានផុស

នៅ

នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ប្រជាជននឹងមានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសថៃអាណត្តិ​ថ្មី​ ខណៈកាលពីម្សិលមិញនេះ គេឃើញ​តារាល្បីៗជាច្រើន​សម្រុក​ទៅ​កាន់​ស្តង់​ផ្សេងៗ​គ្នា​ផង​ដែរ។

ជាមួយគ្នានេះដែរ ទស្សនិកជនហាកសង្កេតឃើញ​ថារៀមច្បង​ខ្លះបាន​​ថតរូប​បង្អួត​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​ ក្រោយពួកគេទៅដល់​ទីតាំងបោះឆ្នោត​ក្នុងនាមជា​ពលរដ្ឋ ដោយក្នុងនោះគេឃើញតារា​​ជើងចាស់ Panadda Wongphudee មក​ដល់​ម៉ោង​ ៨:០៦ ​ព្រឹក​មុន​គេ​បង្អស់។

ក្រោយមកទៀត​ តារាចម្រៀងជើងចាស់ Bird Thongchai បានបង្ហោះរូបខ្លួនឯង​អមនឹងខេបសិនថា “ថ្ងៃនេះ Bird ចេញមកប្រើសិទ្ធិ​របស់​គាត់។ សូម​អញ្ជើញ​អ្នក​ទាំង​អស់​គ្នា​ចេញ​មក​ប្រើ​សិទ្ធិ​បោះឆ្នោត​មុន​ម៉ោង ៥:០០ ល្ងាច” ខណៈតារាស្រី Toey Jarinporn បានបង្ហាញរូបភាពខ្លួននាង​កាន់ប៊ិចជាប់ខ្លួនដោយមានស្នាមញញឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ ក្នុងការបោះឆ្នោតម្សិលមិញនេះតារាប្រុស Great warintorn ក៏ថតរូបបង្ហោះហ្វេនលក្រោយលោកបានបំពេញកាតព្វកិច្ច​ក្នុងនាមជាពលរដ្ឋថៃ​ ស្របពេលដែលតារាប្រុស toey pongsakorn ក៏បង្ហោះរូបភាពក្រោយ​ Great warintorn តែបន្តិចប៉ុណ្ណោះ។

សូមទស្សនារូបភាពខាងក្រោម ថាតើតារាថៃណាខ្លះលេចមុខក្នុងថ្ងៃបោះឆ្នោតធំក្នុងប្រទេស៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លោកណាវ៉ាត់ថា ម្ចាស់ជយលាភីលំដាប់រងទី ៥ Charlotte រកចំណូលជិត ៦ ម៉ឺនដុល្លារ ក្នុងពេល ១៧ នាទី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ត្រាំ៖ ប្រជាជនកាណាដា នៅតែអាចច្រៀងចម្រៀងជាតិបានដដែល ពេលចូលរួមជាមួយអាមេរិក 

ព័ត៌មានជាតិ២៨ នាទីutes មុន

កម្ពុជា-ចិន រៀបចំពិធីផ្លាស់ប្ដូរវប្បធម៌ ពិពណ៌រូបភាព និងអាហារ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ហុងហ្វូ
ជីវិតកម្សាន្ដ៣៦ នាទីutes មុន

នេន ទុំ និង មហាជន ស្ងើចសរសើរសមត្ថភាព ហុងហ្វូ វ័យ ៧ឆ្នាំសោះ អាចច្រៀងឆាកផ្ទាល់បាន

ព័ត៌មានជាតិ៥៥ នាទីutes មុន

លោក យឹម ស៊ីណន បានផ្តល់សម្ភារៈសិក្សាមួយចំនួនដល់សិស្សជាង ៥០០នាក់ នៅខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល ថា ការផ្ដល់សេវានៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ គឺល្អប្រសើរ និងរហ័សជាងមុន

Sokha Hotels

ព័ត៌មានពេញនិយម