Connect with us

ជីវិតកម្សាន្ដ

ផលិតករខ្មែរព្រួយបារម្ភ! វិស័យភាពយន្តជាតិអាចដួលជាថ្មី ខណៈភាពយន្តបរទេសសម្រុកហូរចូល

បានផុស

នៅ

លោក លៀក លីដា ដែល​គេ​ស្គាល់​ថា​ជា​ផលិតករ​ភាពយន្ត និង​ម្ចាស់​ផលិតកម្ម LD បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​លើ​វិស័យ​ភាពយន្ត​ជាតិ អាច​នឹង​ដួល​សាជាថ្មី បើសិនជា​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ មិន​ចេញ​វិធានការ​ទប់ស្កាត់ ឬ​កាត់បន្ថយ​ចំនួន​ភាពយន្ត​បរទេស​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​លោក ហៀក លីដា ពេលនេះ បន្ទាប់​ពី​សង្កេត​ឃើញ​ថា មួយរយៈ​ពេល​ចុង​ក្រោយ​នេះ វិស័យ​ភាពយន្ត​របស់​ខ្មែរ ហាក់​មាន​ការ​ធ្លាក់​ចុះ​ចំនួន​អ្នកគាំទ្រ ខណៈ​ភាពយន្ត​បរទេស​បាន​នាំចូល​ច្រើន​សម្រាប់​ចាក់​ផ្សាយ​តាម​រោងកុន​នានា​ក្នុង​ប្រទេស។ ជុំវិញ​ក្តី​ព្រួយបារម្ភ​នេះ លោក លៀក លីដា ក៏បាន​ស្នើ​ដល់​ក្រសួង គួរ​ពិចារណា​កាត់​បន្ថយ​ការ​នាំចូល​ភាពយន្ត​បរទេស ដើម្បី​សង្គ្រោះ​ភាពយន្ត​ក្នុង​ស្រុក។

ក្នុង​នោះ​ផលិតករ​លោក លៀក លីដា ក៏បាន​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​វិស័យ​ភាពយន្ត​ជាតិ​ដូច្នេះ​ថា «មួយខែ​យ៉ាងតិច ២៤ រឿង ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង ហើយ​មាន​រឿង​ខ្មែរ​តែ ២ រឿង​ទេ គិត​ម៉េច​ឡូវ តើ​វិស័យ​ភាពយន្ត​ជាតិ​រីកចម្រើន​ទៅ​បាន​យ៉ាងម៉េច​បងប្អូន?។ តួ​សម្ដែង អ្នក​ផលិត មន្ត្រី​ពាក់ព័ន្ធ គួរ​ជួយ​ស្រែក និង​រក​វិធី​ទប់ស្កាត់ ប្រយ័ត្ន​វិស័យ​មួយ​នេះ​ងាប់​សាជាថ្មី ហើយ​រឿង​អី​រឿង​យ៉ាង​នេះ ដាក់ៗ មិន​អាសូរ​វិស័យ​ភាពយន្ត​ជាតិ​អ្វី​បន្តិច​សោះ»។

លោក លៀក លីដា បញ្ជាក់​ថា «ឲ្យ​ខ្ញុំ​ផលិត​រឿង​ផ្គត់ផ្គង់​អី​ទៀត បើ​ច្រើន​ម្លឹងៗ ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​សមាគម​ផលិតករ​ភាពយន្ត​កម្ពុជា សូម​បង្ហាញ​ក្តី​បារម្ភ​ពី​សុខភាព​របស់​វិស័យ​មួយ​នេះ ដែល​កំពុង​ធ្លាក់​ចុះ​ទៅវិញ​បន្តិច​ម្តងៗ ដោយ​មិន​ដឹង​ខ្លួន»។ លោក​ថា «ជាង ១០ ឆ្នាំ ដែល​មាត់​បងៗ​និយាយ​ថា ជួយ និង​គាំទ្រ​វិស័យ​ភាពយន្ត​ខ្មែរ មើល​ទៅ មើលខ្លួន​ឯង​ទៅ ២៤ រឿង ក្នុង​មួយ​ខែ រឿង​ខ្មែរ ២ រឿង បើ​រឿង​ខ្មែរ​មិន​លើក​ថ្ងៃ​បញ្ចាំង​ខ្លួនឯង​ទេ​ងាប់»។

ជា​ការ​កត់សម្គាល់​សម្រាប់​ក្តី​ព្រួយបារម្ភ​នេះ​មិនមែន​ទើបតែ​លើក​ទី ១ នោះ​ទេ កន្លងមក​លោក លៀក លីដា តែងតែ​ចេញ​មក​បង្ហាញ​ពី​បញ្ហា​នេះ ក៏ដូចជា​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ គួរ​ពិនិត្យ និង​គិតគូរ​អំពី​បញ្ហា​ខាង​លើ​នេះ ដើម្បី​លើកស្ទួយ និង​សង្គ្រោះ​ដល់​វិស័យ​ភាពយន្ត​ក្នុងស្រុក​ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ថែមទៀត៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ២ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

Sokha Hotels

ព័ត៌មានពេញនិយម