ជីវិតកម្សាន្ដ
BTS ត្រៀមនឹងចេញសៀវភៅផ្ទាល់ខ្លួន និយាយអំពីប្រវត្តិរបស់ពួកគេ
កាលពីថ្ងៃទី ១១ ខែឧសភា ការិយាល័យបោះពុម្ពផ្សាយសៀវភៅរបស់សហរដ្ឋអាមេរិក Flatiron Books បានប្រកាសថា BTS នឹងចេញសៀវភៅប្រាប់ពីរឿងរ៉ាវផ្ទាល់ខ្លួន និងប្រវត្តិរបស់ផលិតកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅថ្ងៃទី ៩ ខែកក្កដា ។

សៀវភៅដែលមានចំណងជើងថា ‘Beyond The Story: 10-Year Record of BTS’ ត្រូវបានសរសេរដោយអ្នកកាសែត Kang Myeongseok និងសមាជិកក្រុម ហើយវានឹងបោះពុម្ពនៅប្រទេសកូរ៉េខាង ត្បូងដោយផលិតកម្ម BIGHIT Music ។ កាលបរិច្ឆេទនៃការចេញសៀវភៅនេះក៏នឹងត្រូវគ្នានឹងខួបគម្រប់ ១០ ឆ្នាំរបស់ Fandom ARMY (ដែលជាឈ្មោះអ្នកគាំទ្ររបស់ BTS) ។

យោងទៅតាមការិយាល័យបោះពុម្ពផ្សាយ Flatiron Books សម្រាប់ការបោះពុម្ពរបស់សហរដ្ឋអាមេរិកសៀវភៅនេះនឹងមានទំព័រចំនួន ៥៤៤ ទំព័រ និងរួមបញ្ចូលរូបថតផ្សេងទៀត សៀវភៅនេះក៏នឹង មានការបោះពុម្ពលើកដំបូងចំនួនមួយលានច្បាប់ផងដែរ។ ទន្ទឹមនឹងនោះ ក៏មានពាក្យចចាមអារ៉ាមមួយចំនួនពាក់ព័ន្ធការបញ្ជាទិញទិកមុនបានជួយឱ្យសៀវភៅនេះ បានឡើងលើបញ្ជីទំនិញលក់ដាច់បំផុតនៅលើ Amazon និង Barnes & Noble ។

ដោយឡែក ក្រុម BTS បានប្រកាសកាលពីខែមិថុនាឆ្នាំមុនថា ពួកគេឈប់សម្រាកដោយសារតែសម្ពាធ និងតម្រូវផ្តោតទៅលើសសកម្មភាពទោលរៀងៗខ្លួនវិញ។ ក្នុងនោះJin ជាសមាជិកដែលមានអាយុច្រើនជាងគេបានចូលបម្រើយោធាក្នុងខែធ្នូ ក៏ដូចជា J-Hope ជាសមាជិកទី២បានចូលបម្រើយោធាដូចគ្នាកាលពីខែមេសា ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាប្រុស ៥ ដួង សុទ្ធតែមានងារជានាយកក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ