Connect with us

ជីវិតកម្សាន្ដ

បុគ្គលល្បីជុំវិញពិភពលោកណាខ្លះ ធ្លាប់ឃើញថាសហោះ ឬ មនុស្សភពផ្កាយ

បានផុស

នៅ

រឿងអមនុស្ស ឬថាសហោះ ត្រូវបាននិយាយតៗគ្នាជាយូរណាស់មកហើយ អ្នកខ្លះជឿ អ្នកខ្លះមិនជឿ ចំណែកមួយភាគទៀតធ្លាប់ឃើញទៀតផង ។ បុគ្គលល្បីដែលបានចែករំលែកថាធ្លាប់ឃើញថាសហោះ និងមនុស្សចម្លែកផ្ទាល់ភ្នែក រួមមាន ៖

១. Shaquille O’Neal

អតីតកីឡាករបាល់បោះជនជាតិអាមេរិក Shaq អះអាងថា ខ្លួនធ្លាប់ឃើញ UFO នៅទីក្រុង Madera រដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំ ១៩៩៧ ។ ពេលនោះលោកនៅជាមួយមិត្តភ័ក្ដិជាច្រើន ពួកគេបានឃើញថាសហោះចុះថត រួចហោះចេញទៅវិញភ្លាមៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Post Malone

តារាចម្រៀងរ៉េបជនជាតិអាមេរិក Post Malone និងបងប្អូនជីដូនមួយរបស់គាត់ធ្លាប់ឃើញថាសហោះ ពេលលោកមានអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ ។ ព្រឹត្តិការណ៍ដែលបានកើតឡើងលើ Post មានទីតាំងនៅផ្ទះពូមីងរបស់គាត់ផ្ទាល់តែម្ដង គឺពួកគេឃើញពន្លឺហោះនៅក្រៅបង្អួចមួយសន្ទុះទើបហោះចេញទៅបាត់ ។

៣. Nick Jonas

អ្នកចម្រៀង-និពន្ធបទភ្លេងជនជាតិអាមេរិក Nick Jonas និយាយថា គាត់បានឃើញថាសហោះ ៣ គ្រឿងចតនៅទីធ្លាយខាងក្រោយផ្ទះរបស់គាត់ដែលស្ថិតក្នុងទីក្រុងឡូស-អេនជែលឡែស ។ គ្រានោះ Nick មានអាយុ ១៥ ឆ្នាំ ហើយបានងាកទៅសួរមិត្តភ័ក្ដិម្នាក់ថា “អ្នកឃើញឬអត់? ឬខ្ញុំឆ្កួតម្នាក់ឯង?”

៤. Miley Cyrus

អ្នកចម្រៀង-និពន្ធបទភ្លេងជនជាតិអាមេរិក Miley Cyrus ប្រាប់ថា “ថ្ងៃមួយ ខ្ញុំកំពុងបើកបរជាមួយមិត្តរបស់ខ្ញុំ ស្រាប់តែមានថាសហោះដេញពួកយើង ហើយមានមនុស្សភពផ្កាយជាអ្នកបើកបរ ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង” ។

៥. Demi Lovato

ហេតុការណ៍នេះកើតឡើងនៅពេលល្ងាចក្នុងថ្ងៃខួបកំណើតទី ២៨ របស់អ្នកចម្រៀងជនជាតិអាមេរិក Demi Lovato ។ ខណៈពួកគេកំពុងមើលផ្កាយសុខៗក៏នាំគ្នាធ្វើពិធីម្យ៉ាង ប៉ុន្តែមិននឹកស្មានថាមានប្រសិទ្ធភាពបណ្ដាលឲ្យមានពន្លឺចម្លែកនៅលើមេឃសោះ ។

៦. លោក Jimmy Carter ប្រធានាធិបតីទី ៣៩ របស់សហរដ្ឋអាមេរិក

លោក Jimmy Carter ប្រាកដចិត្តថា គាត់បានជួបប្រទះនូវថាសហោះក្នុងឆ្នាំ ១៩៦៩ អំឡុងពេលចាំចូលប្រជុំ ។ ដល់ឆ្នាំ ១៩៧៣ ទើបគាត់សម្រេចចិត្តរាយការណ៍ទៅការិយាល័យថាសហោះអន្តរជាតិ ។

៧. Shirley Maclaine

តារាសម្ដែងជនជាតិអាមេរិក Shirley Maclaine ចាំច្បាស់ថា ក្នុងឆ្នាំ ១៩៥២ នៅអាលីងតុន នៃរដ្ឋ Virginia នាងបានប្រទះឃើញថាសហោះជាច្រើនអុកឡុកសេតវិមាន និងកាពីតូល ។

៨. John Lennon

អ្នកចម្រៀង-និពន្ធបទភ្លេងជនជាតិអង់គ្លេស John Lennon ធ្លាប់ឃើញថាសហោះនៅលើអគារមួយចម្ងាយប្រហែល ១០០ ហ្វីតពីផ្ទះរបស់គាត់ ក្នុងឆ្នាំ ១៩៧៤ ។ ៦ ឆ្នាំក្រោយលោកត្រូវបុរសម្នាក់ឈ្មោះ Mark David Chapman បាញ់សម្លាប់ ។

៩. Deron Williams

អតីតកីឡាករបាល់បោះជនជាតិអាមេរិក Deron Williams អះអាងថាបានឃើញថាសហោះពេលមានព្យុះសង្ឃរា Sandy ព្រោះគាត់ឃើញមានពន្លឺភ្លើងបៃតងនៅលើមេឃដ៏ចម្លែក ។

១០. Sammy Hagar

អ្នកចម្រៀង-និពន្ធបទភ្លេងជនជាតិអង់គ្លេស Sammy Hagar ចែករំលែកថា គាត់មិនត្រឹមតែឃើញប៉ុណ្ណោះទេ ថែមទាំងត្រូវមនុស្សភពផ្កាយចាប់ទៀតផង ពួកគេបានដោតអ្វីម្យ៉ាងចូលខ្លួនគាត់ដោយមិនប្រើខ្សែយ៉ាងទំនើប ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ រឿងរ៉ាវប្លែកៗ ៩ ប្រភេទលើលោក មនុស្សជាច្រើនមិនសូវជាដឹងនោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៥១ វិនាទី មុន

មន្ត្រីកសិកម្ម ជួបប្រធានសមាគមជប៉ុន-កម្ពុជា ពិភា​ក្សាគម្រោងវិនិយោគកែច្នៃគ្រឿងសម្អាង និងផលិត​ផលកសិកម្ម

ព័ត៌មានជាតិ២ នាទីutes មុន

សមាគមធនាគារនៅកម្ពុជា ចាត់ទុកកិច្ចការពារអតិថិជន ជាអាទិភាពចម្បងចំណោមសកម្មភាពផ្សេងទៀត

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ៊ីរ៉ង់ ព្រមាន​ថា​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែរ បើ​ត្រូវ​អាមេរិក​វាយ​ប្រហារមែន

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ក្រុមគ្រួសារ និង​នារី​ក្រមុំ​ជា​និស្សិត​ពេទ្យ​​ជិត​បានសញ្ញាបត្រ​ ស្លាប់​ក្នុងអគារ​​​រលំ​នៅថៃ​

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រី៖ក្រសួងព័ត៌មានប្រឹងពង្រឹងសមត្ថភាពអ្នកកាសែត ដើម្បីឱ្យឈប់យកលុយជនខិលខូចជាថ្នូរនឹងការមិនផ្សាយ

Sokha Hotels

ព័ត៌មានពេញនិយម