ជីវិតកម្សាន្ដ
តារាកំប្លែង ខ្ញុង បញ្ជាក់អាការជំងឺ ក្រោយអ្នកគាំទ្រព្រួយបារម្ភ
តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ បង្ហាញការព្រួយបារម្ភ បន្ទាប់ពីដឹងថានាងបានធ្លាក់ខ្លួនឈឺដោយសារការពុលអាហារធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រមួយចំនួនបានសួរសុខទុក្ខតារាស្រីរូបនេះផងដែរ។
ប្រាកដណាស់បើតាមការកត់សម្គាល់ តារាកំប្លែងស្រីសម្ដីចាក់ទឹកមិនលេច អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង សម្រាប់ជីវិតរបស់នាងនាពេលបច្ចុប្បន្ន ហាក់ជួបរឿងរ៉ាវចាក់ស្រេះជាច្រើននៅក្នុងវិថីជីវិត ពោលគឺចាប់តាំងពីទម្លាយបំណុលជាងកន្លះលានដុល្លារមកម្ល៉េះ។ ចាប់អារម្មណ៍នៅដើមខែឧសភា ឆ្នាំ ២០២៣ នេះ អ្នកនាង ខ្ញុង ក៏ទើបជួបរឿងស៊យផ្ទួនៗគ្នា ចំនួន ២ ដង មកហើយដែរ។
ដោយឡែកកាលពីថ្មីៗនេះ តារាកំប្លែង ខ្ញុង បានធ្វើឲ្យអ្នកគាំទ្រសម្ដែងការបារម្ភចំពោះបញ្ហាសុខភាពរបស់នាង បន្ទាប់ពីដឹងថា ខ្ញុង មានអាការឈឺធ្ងន់។ ឆ្លើយតបការព្រួយបារម្ភនេះ អ្នកនាង ខ្ញុង បានចេញមកបញ្ជាក់ថា នាងបានធូរវិញហើយ ហើយពុលលើកនេះគឺធ្ងន់ធ្ងរណាស់ ដល់ថ្នាក់ធ្វើឲ្យនាងភ័យមិនស្ទើរឡើយ។
អ្នកនាង ខ្ញុង បាននិយាយថា «រាងធូរបន្តិចហើយ ល្ងាចអាចឡាយលក់វិញបានហើយបងប្អូន កុំចេះតែឃ្លានតាមចង់ (ពុលបន្លែឆៅ) លក្ខណៈទ្រង់ទ្រាយធំ អត់ដែលទេ លើកទីមួយហើយ ភ័យណាស់បងប្អូនអើយ ខ្លាចទៅចោលលុយគេ នៅជំពាក់គេច្រើនណាស់»។
គួររម្លឹកដែរថា អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង កន្លងទៅបានលង់ខ្លួនក្នុងបំណុលខ្ទង់កន្លះលានដុល្លារអាមេរិក កាលពីថ្មីៗកន្លងមកនេះនាងទើបតែបានប្រកាសបង្ហាញនូវក្តីសង្ឃឹមរបស់ខ្លួនថា ក្នុងឆ្នាំនេះនាងនឹងដោះស្រាយរួចរាល់គ្រប់បញ្ហាដែលកំពុងកើតមានឡើង។
ការប្រកាសពីក្តីសង្ឃឹមរបស់តារាកំប្លែង ខ្ញុង នេះ បានធ្វើឲ្យអ្នកគាំទ្រយល់ឃើញថា ស្រីខ្ញុង បានបង្ហាញផ្លូវអាចដោះស្រាយនូវរឿងរ៉ាវដែលចាក់ស្រេះកន្លងមកតាមរយៈការដោះបំណុល និងចាប់យកការសាងជីវិតជាថ្មីឡើងវិញជាមួយក្តីសង្ឃឹមរបស់នាង និងក្រុមគ្រួសារ។ បញ្ហានេះដែរ ក៏បានធ្វើឲ្យមហាជនសម្ដែងការអបអរចំពោះនាងផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់