ជីវិតកម្សាន្ដ
លេចមុខតួអាម៉ាប់បង្ហាញខ្លួនលាមិត្តចាស់ Richard Ng ក្រោយល្បីថា លោកស្រក់ទម្ងន់ខ្លាំង
Sammo Hun ដែលទស្សនិកជនតែងហៅលោកថា អាម៉ាប់ បានបង្ហាញវត្តមានទួលទានអាហារពេលល្ងាចជុំគ្រួសារបីជំនាន់ និងចូលរួមរំលែកទុក្ខដៃគូចាស់ Richard Ng ដោយពេលនោះគេឃើញតារាប្រុសជើងចាស់រូបនេះ ហាក់មាំទាំជាងមុនបន្ទាប់ពីល្បីថាលោកស្រកទម្ងន់ខ្លាំង។
ស្ថិតក្នុងវ័យ ៧១ ឆ្នាំ តារាប្រុសស Sammo Hun បានបង្ហាញខ្លួននៅឯ Hung Hom World Funeral Parlor រយៈពេលពីរថ្ងៃដើម្បីលាមិត្តចាស់Richard Ng លើកចុងក្រោយ ដោយឃើញប្រពន្ធរបស់ Richard Ng ឱបលោកបង្ហាញក្ដីឈឺចាប់ដែលបាត់បងស្វាមីដ៏ល្អ។

យ៉ាងណាមិញ ទោះបីជាមិត្តល្អបំផុតរបស់គាត់បានលាចាកលោកក៏ដោយ Sammo Hung មើលទៅមានសភាពធូរស្បើយច្រើនជាងមុន ខណៈកាលពីមុនមានព័ត៌មានថាលោកស្រក់ទម្ងន់និងមានរាងកាយទ្រុឌទ្រោមជាងមុនឆ្ងាយ។ នៅក្នុងពិធីបុណ្យកូនប្រុសរបស់គាត់ឈ្មោះ Hong Tianming បានបង្ហោះវីដេអូបីជំនាន់ដែលរស់នៅក្រោមដំបូលផ្ទះតែមួយ។ ក្នុងវីដេអូនោះបង្ហាញឲ្យឃើញតួអាម៉ាប់ និងក្រុមគ្រួសាររបស់គាត់កំពុងញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានមួយ ក្រោយមកពីធីបុណ្យ ហើយលោកកំពុងអង្គុយយ៉ាងស្រួលនៅលើកៅអី ស្របពេលដែលចៅប្រុស Hong Jing ឈរនៅពីក្រោយដោយ ធ្វើសកម្មភាពម៉ាស្សាឲ្យជីតា។
អ្នកនិយមលេងអ៊ីនធឺណិតបានសរសើរ Sammo Hung ថា លោកហាក់សប្បាយចិត្តខ្លាំង ហើយថែមទាំងសរសើរ Tianming Hung ដែលបានបង្រៀនកូនរបស់គាត់បានយ៉ាងល្អ។លើសពីនេះ Sammo Hung ត្បិតថាលោកស្រក់គីឡូនិងមានរូបរាងចាស់ជាងមុន ប៉ុន្តែមើលតាមទឹកមុខបង្ហាញថាតារាប្រុសជើងចាស់រូបនេះសប្បាយរីករាយក្នុងក្រុមគ្រួសារនិងមានសុខភាពល្អផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួ ទិនហ្វី ពោលពាក្យសោកស្ដាយខ្លាំង ដែលមិនបានផ្សះផ្សាជម្លោះ មុន Man Tat មរណភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ