ជីវិតកម្សាន្ដ
ចាន់ សុផានី នៅតែទទូចស្វែងរកយុត្តិធម៌ ខណៈ នាង និង កូន កំពុងបាក់ទឹកចិត្តខ្លាំង
អតីតតារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះអ្នកនាង ចាន់ សុផានី មកទល់ពេលនេះ នាងនៅតែចេញមកទទូចស្វែងរកយុត្តិធម៌ពាក់ព័ន្ធរឿងអតីតស្វាមីជាតារាចម្រៀង គឺ លោក ហ្សូណូ ដែលគ្មានទំនួលខុសត្រូវក្នុងការផ្តល់ជំនួយដើម្បីចិញ្ចឹមកូនស្រីជាតំណក់ឈាមរួមកាលពីរួមរស់ជាស្វាមី-ភរិយានឹងគ្នា។

អ្នកនាង ចាន់ សុផានី កាលពីថ្មីៗនេះក៏បានទម្លាយអារម្មណ៍លំបាកនៅលើបណ្ដាញសង្គមឲ្យមហាជនបានដឹងថា បច្ចុប្បន្ននាងកំពុងតែជួបការលំបាក និងខ្វះខាត។ ក្នុងនោះដែរ កូនស្រីអ្នកនាងកំពុងប្រឈមនឹងជំងឺបាក់ទឹកចិត្ត ហើយចង់ជួបមុខឪពុក គឺ តារាប្រុសលោក ហ្សូណូ ប៉ុន្តែមិនអាចឲ្យពួកគេទំនាក់ទំនងបានទេ។

បញ្ជាក់ពីស្ថានភាព និងការលំបាកក្នុងពេលបច្ចុប្បន្ន អតីតតារាសម្ដែងស្រីរូបនេះ បាននិយាយថា ពេលនេះនាង និងកូន កំពុងបាក់ទឹកចិត្តខ្លាំង។ ក្នុងនោះ ចាន់ សុផានី ក៏នៅតែទទូចស្វែងរកយុត្តិធម៌សម្រាប់ម្ដាយកូនអ្នកទាំង ២ ផងដែរ។ អ្នកនាង ចាន់ សុផានី លើកឡើងថា «ពេលនេះ ខ្ញុំពីរនាក់ម្ដាយកូន បាក់ទឹកចិត្តខ្លាំងណាស់ សូមរកយុត្តិធម៌ឲ្យខ្ញុំផង ព្រោះគេកំពុងបង្ខំឲ្យខ្ញុំ និងកូន ដើរដល់ផ្លូវទាល់មែនទែនហើយបងប្អូន ពិតជាអយុត្តិធម៌ណាស់»។

អ្នកនាងនិយាយបន្ថែមថា «កាតព្វកិច្ចជាម្ដាយត្រូវបានគេព្រួតគ្នាធ្វើបាបខ្ញុំ រងភាពអយុត្តិធម៌មកយូរហើយបងប្អូន មេត្តាអាណិតខ្ញុំផង និងជួយរកយុត្តិធម៌ឲ្យខ្ញុំផង»។ សូមជម្រាបដែរថា គិតមកដល់ពេលនេះ អតីតតារាសម្ដែង និងពិធីការិនីអ្នកនាង ចាន់ សុផានី បានឃ្លាតឆ្ងាយពីវិថីសិល្បៈច្រើនឆ្នាំមកហើយ ចាប់តាំងពីផ្ទុះរឿងរ៉ាវបែកបាក់ស្វាមីដែលជាតារាចម្រៀង លោក ហ្សូណូ ដោយបានបន្សល់ទុកកូនស្រីម្នាក់ឲ្យនាងជាអ្នករ៉ាប់រងការចិញ្ចឹមមើលថែ។

ជាការពិតណាស់ បន្ទាប់ពីស្ពាយឈ្មោះជាស្ត្រីមេម៉ាយ អតីតតារាស្រីរូបនេះ មិនដែលត្អូញត្អែរស្រែករកជំនួយចិញ្ចឹមកូនស្រីនេះទេ។ ប៉ុន្តែថ្មីៗនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈអតីតតារាសម្ដែង អ្នកនាង ចាន់ សុផានី បានចេញមុខប្រកាសជាសាធារណៈសុំជំនួយពីអតីតស្វាមីក្នុងពេលដែលនាងកំពុងជួបការលំបាកខ្លាំងលើផ្នែកជីវភាពនាពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញទោះបីមានការប្រកាសស្វែងរកជំនួយពីស្វាមីពិតមែន តែរហូតមកទល់ពេលនេះ ពុំមានការឆ្លើយតបពីសំណាក់លោក ហ្សូណូ ដែលជាស្វាមី និងជាឪពុកនោះទេ។ ទង្វើនេះបានធ្វើឲ្យអ្នកនាង ចាន់ សុផានី កើតក្តីមិនសុខចិត្ត ក៏ចេញមកទាមទាររកយុត្តិធម៌ ខណៈនាងបានបើកកកាយរឿងរ៉ាវមួយចំនួនពាក់ព័ន្ធអតីតស្វាមីលោ ហ្សូណូ ផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក