ជីវិតកម្សាន្ដ
ទើបតែដឹង Sofia Richie និង Meghan Markle ចូលចិត្តទឹកអប់ក្លិនដូចគ្នា
តារាម៉ូដែល Sofia Richie ដែលទើបនឹងរៀបការថ្មីថ្មោង បានចែករំលែកក្លិនទឹកអប់សំណព្វចិត្តរបស់នាងមួយម៉ាកគឺ Jo Malone ក្លិន Wood Sage & Sea Salt Cologne ដូច Meghan Markle មហេសីព្រះអង្គម្ចាស់ Harry ដែរ ។

ទឹកអប់នេះមាន ៣ ទំហំសម្រាប់ជ្រើសរើសដូចជា ៣០ មីលីលីត្រ តម្លៃ ៦៨.៥៤ ដុល្លារ ៥០ មីលីលីត្រ តម្លៃ ៩៧.២១ ដុល្លារ និង ១០០ មីលីលីត្រ តម្លៃ ១៣៧.០៩ ដុល្លារ ។ Sofia និយាយថា “វាក្រអូបណាស់ វាធ្វើឲ្យខ្ញុំមានអារម្មណ៍សុវត្ថិភាពនិងស្ងប់ស្ងាត់ដូចលំហែកាយនៅមាត់សមុទ្រ” ។
តាមពិតទៅ Richie ជាប់ចិត្តជាមួយ Jo malone ដំបូងគឺនៅផ្ទះឪពុកម្ដាយក្មេករបស់នាង ព្រោះពួកគាត់តែងតែដុតទានក្រអូប Jo malone នៅក្នុងផ្ទះរាល់ពេល Richie ទៅលេងជានិច្ច ។

ដោយឡែក Meghan មិនត្រឹមតែស្រលាញ់ក្លិនមួយនេះទេ ក្លិន Wild Bluebell Cologne របស់ម៉ាក Jo Malone ក៏ជាសំណព្វចិត្តមិនចាញ់ Wood Sage & Sea Salt Cologne ប៉ុន្មានដែរ ។

នាងទម្លាយទៀតថា ទឹកអប់គឺជារបស់ដែលខ្លួនចូលចិត្តខ្លាំង ដល់ថ្នាក់ត្រលប់ទៅផ្ទះវិញដើម្បីបាញ់ទឹកអប់ បើភ្លេចបាញ់មុនចេញពីផ្ទះទៀតផង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អ្នកផាត់មុខឲ្យតារាម៉ូដែលលំដាប់ពិភពលោក Gigi Hadid ទម្លាយក្លិនទឹកអប់ប្រចាំខ្លួនរបស់នាង

-
សន្តិសុខសង្គម២២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង