Connect with us

ជីវិតកម្សាន្ដ

មិត្តស្រី Ronaldo បំពានច្បាប់អារ៉ាប៊ីសាអូឌីតម្ដងទៀត ក្រោយបង្អួតរាងស្រើបស្រាលជាសាធារណៈ

បានផុស

នៅ

មិត្តស្រីរបស់ខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo គឺតារាម៉ូដែល Georgina Rodriguez បានបង្កបញ្ហាម្ដងទៀត​ ក្រោយនាងទើបតែ​បង្អួត​រាង​សិចស៊ី​និង​ស្រើបស្រាល​ខ្លាំង លើបណ្ដាញ​អ៊ិនធើណេត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាម៉ូដែលវ័យ២៩ ឆ្នាំដែលធ្វើដំណើរទៅរស់នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំបានផ្លាស់ទៅលេងបាល់ទាត់ជាមួយក្លឹប Al Nasser ដែលជាភ្នាក់ងារថ្មីនៅក្នុង​សមរភូមិ Pro League អារ៉ាប៊ីសាអូឌីត នៅចុងឆ្នាំមុន។

យ៉ាង​ណា​មិញ ទង្វើ​ចុង​ក្រោយ​របស់​នាង​ស្លៀក​ប៊ីគីនី​តូច​បង្អួត​រាង​​នៅ​មាត់​អាង​ បានបង្កឲ្យមានការជជែកគ្នាថាមិនសមរម្យសោះ។ មុន​ពេល​បង្ហោះ​រូប​នេះ​លើ Instagram មនុស្ស​មួយ​ចំនួន​មិន​ពេញ​ចិត្តលើនាងស្រាប់តែហើយ។ ព្រោះ​កន្លងមកនាងតែងតែបំពានច្បាប់ក្នុងប្រទេស ហើយការ​ធ្វើ​ដូច្នេះ ​គឺ​ជា​ការ​រំលោភ​ច្បាប់​អារ៉ាប៊ីសាអូឌីត ដ៏​តឹងរ៉ឹង​ក្នុងសាសនាផងដែរ។

ជាមួយគ្នា​នោះដែរ​​​ អ្នក​គាំទ្រ​ខ្លះ​បានបញ្ចេញសារវាយ​ប្រហារ​នាងថា “វាឈ្លើយណាស់”, “នេះគឺជាអារ៉ាប៊ីសាអូឌីត។ ហើយអ្នកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេស” និង “អ្នកគួរតែសុំទោសចំពោះ​អល់ឡោះ” ខណៈដែលអ្នកខ្លះបានការពារនាងថា នេះជារឿងផ្ទាល់ខ្លួន​ហើយមិនអាក្រាតតាម​របៀបណាមួយ​ឡើយ។

ទោះជាយ៉ាងនេះក្តី លោក James Dorsey អ្នកជំនាញខាងច្បាប់​មជ្ឈិមបូព៌ា បានប្រាប់កាសែត Daily Star របស់អង់គ្លេសថា ជាគោលការណ៍កូដ​សំលៀកបំពាក់ គឺជាការគ្រប់គ្រងរបស់​ព្រះរាជាណាចក្រ។ ការ​ស្លៀក​ប៊ីគីនី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិន​សមរម្យ។ ប៉ុន្តែ​កូដ​សំលៀកបំពាក់​បាន​បន្ត​វិវឌ្ឍ​ចាប់តាំងពី​លោក Mohammed bin Salman ឡើង​កាន់​តំណែង​មក​ម្ល៉េះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖កម្ពុជា​នៅមានមេដាយ​មាសច្រើន​​គ្រឿង​ត្រូវ​ប្រជែងថ្ងៃចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម