Connect with us

ជីវិតកម្សាន្ដ

វី ឌីណែត ៖ «បើលែងមានខ្ញុំ តើអ្នកទាំងអស់គ្នានឹកខ្ញុំទេ»?

បានផុស

នៅ

មាន​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​គ្រប់គ្នា សម្រាប់​អ្នកគាំទ្រ ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ខណៈ​ដែល​តារា​ចម្រៀង​វ័យក្មេង កញ្ញា វី ឌីណែត បាន​ប្រកាស​ដោយ​សំនួរ​ថា នៅ​លើ​លោក​នេះ បើ​សិន​លែង​មាន​នាង តើ​អ្នក​ទាំងអស់​គ្នា​នឹក​ទេ​?។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​របស់​តារា​ចម្រៀង កញ្ញា វី ឌីណែត ពេលនេះ បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ​មួយ​ចំនួន កើត​ចម្ងល់ និង​សួរនាំ​ពី​មូលហេតុ​គ្រប់គ្នា​ថា តើ​នាង​មាន​បញ្ហា​អ្វី​ទើបបាន​និយាយ​ដូច្នេះ​?។ ចំណែក​ខ្លះ​ទៀត ហាក់​បង្ហាញ​ការ​ព្រួយបារម្ភ និង​លើកទឹកចិត្ត​ដល់​តារា​ចម្រៀង​ស្រី​រូប​នេះ​ផង​ដែរ។

ផ្អែក​តាម​ខ្លឹមសារ​របស់​តារា​ចម្រៀង​វ័យ​ក្មេង​ដែល​ជា​កូន​បង្កើត​លោកគ្រូ ហួរ ឡាវី គឺ កញ្ញា វី ឌីណែត បាន​លើក​ឡើង​ថា «បើ​នៅ​លើ​លោក​នេះ​លែង​មាន វី ឌីណែត តើ​អ្នក​ទាំងអស់​គ្នា​នឹក​ខ្ញុំ​ទេ?»។ ការ​បង្ហោះ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បង្ហាញ​ក្តី​បារម្ភ និង​សួរនាំ​គ្រប់គ្នា​ចំពោះ​ខ្លឹមសារ​ដែល​តារា​ស្រី​រូប​នេះ​បាន​បង្ហោះ​ជា​សាធារណៈ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០២៣ នេះ មិន​អាច​សូម​ការ​បកស្រាយ​ពី​កញ្ញា វី ឌីណែត បាន​ទេ។ ប៉ុន្តែ​បើ​ចាប់អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​តារា​ស្រី​រូប​នេះ ក្រោយ​ការ​បង្ហោះ​មួយ​សន្ទុះ ក៏បាន​លុបចោល​ខ្លឹមសារ​ខាងលើ​នេះ​វិញ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម