Connect with us

ជីវិតកម្សាន្ដ

គូស្នេហ៍ Mark-Kimberly បង្ហាញផ្ទះថ្មី ត្រៀមចូលនៅក្រោយរៀបការ

បានផុស

នៅ

មុនពេលហោះឆ្លងទ្វីបទៅរៀបមង្គលការនៅអ៊ីតាលីនាខែកញ្ញាខាងមុខ គូស្នេហ៍ផ្អែមល្ហែម Mark-Kimberly បានបោះធៀបការជារួចស្រេច និងបានដើរចែកសំបុត្របណ្ដើរៗហើយ ព្រមទាំងបើកបង្ហាញផ្ទះថ្មីដែលត្រៀមរស់នៅជាមួយគ្នា ក្រោយរៀបការរួចទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការចែករំលែករបស់ Kimberly នៅលើបណ្ដាញ​ Instagram ប្រិយមិត្តអាចឃើញផ្ទះថ្មីដែលសង់មិនទាន់រួចយ៉ាងធំល្វឹងល្វើយមួយខ្នង ដែលបន្ទប់នីមួយៗនៅក្នុងផ្ទះ ទោះបីមើលឃើញមិនពេញលេញ ប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងថាវាប្រណីតខ្លាំង មិនចាញ់ផ្ទះអភិជនឡើយ។

ជាមួយគ្នានោះ Kimberly ក៏បានបង្ហើបខ្លះៗដែរអំពីផ្ទះថ្មីរបស់នាង ដោយផ្ទះនេះមានបន្ទប់គេងផ្ទាល់ខ្លួន បន្ទប់សម្លៀកបំពាក់ដែលធំជាងបន្ទប់គេងពីរដង អាងហែលទឹកប្រណីត និងបន្ទប់សម្រាប់កូន ដែលនាងនិងអនាគតស្វាមីត្រៀមទុកដើម្បីទទួលកូនប្រុស។

បច្ចុប្បន្នផ្ទះថ្មីរបស់ Mark-Kimberly មិនទាន់បញ្ចប់រួចរាល់ ១០០ភាគរយនៅឡើយទេ ហើយក៏មិនទាន់ដឹងថាគូស្នេហ៍នេះចូលមករស់នៅពេលណាឱ្យជាក់លាក់ដែរ ខណៈមង្គលពួកគេនៅសល់ ៤ខែទៀតឯណោះ ទើបរៀបចំឡើង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សល់ ៤ខែទៀតចូលរោងការ Mark-Kimberly រំភើបចិត្តខ្លាំង ដឹកដៃគ្នាបោះធៀបការរួចស្រេច

ចុចអាន៖ James Ma សារភាពស្នេហ៍ Rinrada ចំពោះមុខឪពុកម្ដាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម