ជីវិតកម្សាន្ដ
ពិតជាមិនគួរឲ្យជឿ ក្មេងស្រីស្មូតតាមវត្តក្លាយជាកំពូលតារាចម្រៀង ចាប់ដៃគូជាមួយ ព្រាប សុវត្ថិ
បន្ទាប់បានវិវត្តខ្លួនមកជាតារាចម្រៀងអាជីពពេញលេញក្រោយបានចុះកុងត្រាផលិតកម្ម Galaxy Navatra ជីវិតថ្មី របស់តារាចម្រៀង តន់ ច័ន្ទសីម៉ា បានធ្វើឲ្យនាងផ្លាស់ប្ដូរ១៨០ដឺក្រេយ៉ាងលឿនបំផុត។ មានអតីតជាសិស្សជយលាភីស្មូតកំណាព្យលេខ១ប្រចាំ ខេត្តតាកែវ ក្មេងស្រីម្នាក់នេះ មិនធ្លាប់គិតឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះឡើយ។


កញ្ញា តន់ ច័ន្ទសីម៉ា គឺជាក្មេងមាននិស្ស័យសិល្បៈទាំងពីកំណើត នាងមានកំណើតមកពីខេត្តតាកែវ ដែលមានឪពុកជាមន្ត្រីរាជការ ម្ដាយជាស្ត្រីមេផ្ទះ។ នាងជាកូនទី៣ ក្នុងចំណោម៤នាក់សុទ្ធតែស្រី។ សីម៉ា មាននិស្ស័យលើសិល្បៈតន្ត្រីតាំងពីតូចៗមក ពោលគឺតាំងពីនាងទើបមានអាយុ ៥ឆ្នាំម្ល៉េះ។ នាងថា “ខ្ញុំចេះច្រៀងតាំងពីអាយុ ៥ឆ្នាំម្ល៉េះបង និយាយទៅស្រឡាញ់ខ្លាំងហ្មងអារឿងច្រៀងរាំអី ហ្នឹង!”។ កាលនៅសិក្សា នៅឯស្រុកកំណើត នាងធ្លាប់ជា សិស្សជយលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្ត តាកែវ។ ដោយសារនិស្ស័យសិល្បៈដុះដាលក្នុងចិត្តតាំងពីនាយបែបនេះ ផ្សំនឹងការសិក្សាបញ្ចប់ថ្នាក់ទី១២ផង សីម៉ា ក៏បានសម្រេចចិត្តចាកចោលភូមិស្រុកឡើងមកបន្តការសិក្សា នៅភ្នំពេញនាដើមឆ្នាំ ២០១៧ ក្នុងដែលពេលនោះ នាងទើបមានអាយុ ១៧ឆ្នាំ។

តារាចម្រៀងតូចច្រឡឹង ប្រាប់ថា នៅលើដីក្រុង គឺមានតែនាងម្នាក់ឯង គ្មានគ្រួសារ សាច់ញាតិអ្វីដែលអាចពឹងពាក់បានឡើយ។ ដូច្នេះហើយ រឿងត្រូវធ្វើ គឺត្រូវខំរស់ដោយខ្លួនឯង ព្រោះស្ថានភាពគ្រួសាររបស់នាង ក៏មិនជាធូរធារដែរ។ ស្ថានភាពនេះ សីម៉ា ប្រាប់ថា សំអាងលើទេពកោសល្យសិល្បៈចម្រៀងរបស់នាង នាងក៏ចេញរកការងារធ្វើ ហើយចាត់ជាភ័ព្វល្អ នៅខ្ទង់ពាក់កណ្ដាលឆ្នាំ ២០១៧ នាងត្រូវបានថៅកែហាងមួយ ព្រមទទួលយកនាងធ្វើជាតារាចម្រៀងក្នុងហាងរបស់ខ្លួន ហើយពេលនោះ ជីវិតតស៊ូ ជាអ្នករៀនផង ធ្វើការផង ក៏បានចាប់ផ្ដើម។

ចូលច្រៀងក្នុងហាងខាងលើនោះ សីម៉ា ត្រូវបានថៅកែផ្ដល់ប្រាក់ខែ ៤៥០ដុល្លារក្នុង១ខែ។ ចំនួននេះ តារាស្រីលើកឡើងថា សមល្មមនឹងអាចឲ្យនាងរស់បានណាស់ទៅហើយ ហើយរឹតតែសប្បាយចិត្តទៅទៀតព្រោះ នាងមិនដែលសង្ឃឹមថា សមត្ថភាពច្រៀងរបស់នាង ដែលធ្វើទៅតាមនិស្ស័យសោះ អាចឲ្យនាងរកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងផ្គត់ផ្គង់ការសិក្សាថែមទៀត។ ក្រោយពីច្រៀង នៅក្នុងហាងបានមួយរយៈធំ នាងក៏បានឈប់វិញ ហើយក៏បានដាក់ពាក្យប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក រៀបចំដោយទូរទស្សន៍មួយក្នុងស្រុកនៅឆ្នាំ ២០១៨។

ចុងក្រោយបំផុត នាងក៏ត្រូវបានផលិតកម្ម Galaxy ហៅចូល ធ្វើជាតារាចម្រៀងកុងត្រាកាលពីដើមឆ្នាំ ២០១៩។ នៅក្នុងផលិតកម្មនេះ តារាចម្រៀងវ័យ ២២ឆ្នាំ មានបទជាច្រើនបានចេញលើទីផ្សារ សុទ្ធជាបទ ពេញនិយមដូចជាបទ “មិនស្មោះ ស្រឡាញ់រកងាប់អី” “យល់ច្រឡំគេស្រឡាញ់យើង” “គេនោះជាស្រីកាប់ដាវ”បទ”ដណ្ដឹងអូនទៅ”បទ”ចង់សុំ Wifi “និងបទ “ឡានស៊ីរ៉ែន” ជាដើម។ និយាយពីviewsបទចម្រៀង របស់ តន់ ចន្ទសីម៉ា វាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេងរូបនេះ ប្រើពេលមិនដល់មួយឆ្នាំ វ៉ាដាច់គេទាំងអស់ មានអ្នកចូលទស្សនាសរុបរហូតដល់ទៅ៥០០M ។ នេះបើតាមបង្ហាញឲ្យដឹងពីផលិតកម្មGalaxy Navatra។ ផ្អែកតាមរបាយការណ៍ពីនោះ អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេ នៅកម្ពុជានៅឆ្នាំ២០២០កន្លងទៅនេះ។

នៅថ្ងៃនេះ ផលិតកម្មGalaxy Navatra បានឲ្យនាងច្រៀងចាប់ ដៃគូជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។ ការចាប់ដៃគូគ្នានេះ មិនមែនជារឿងចៃដន្យនោះឡើយ ទាំងនេះដោយសារតែសមត្ថភាពរបស់នាង ជាហេតុផលនាំឲ្យនាងអាចមានឱកាសច្រៀងជាដៃគូ លោកព្រាប សុវត្ថិ បង្កើតអាល់ប៊ុមថ្មី។ អាល់ប៊ុមដំបូងរបស់អ្នកទាំងពីរ មានចំណងជើងថា “កាត់ឆុង” ទើបនឹងចេញនៅព្រឹកនេះតែម្ដង។




ចង់ដឹងថាបទ “កាត់ឆុង” មានអត្ថន័យនឹងទឹកដមយ៉ាងណាតោះ…ទស្សនា និងស្ដាប់បទទាំងអស់គ្នា៖
អត្ថបទ៖ស៊ុន ហួត

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?