Connect with us

ជីវិតកម្សាន្ដ

Jungkook រងការគំរាមកំហែងដល់អាយុជីវិតឥតឈប់ឈរពីអ្នកគាំទ្ររោគចិត្ត

បានផុស

នៅ

ថ្មីៗនេះ តារាប្រុស Jungkook សមាជិក BTS ត្រូវបានអ្នកគាំទ្ររោគចិត្តគំរាមគំហែងដល់អាយុជីវិតរបស់លោក ដែលបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានព្រួយបារម្ភដល់ការរស់នៅប្រចាំថ្ងៃរបស់លោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរយៈពេលកន្លងមក សមាជិកក្រុម BTS ក្មេងជាងគេគឺ Jungkook បានក្លាយជាគោលដៅគម្រាមកំហែងរបស់អ្នកគាំទ្ររោគចិត្ត។ មានឧប្បត្តិហេតុគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅ ពេលដែលអ្នកប្រើប្រាស់ Twitter ម្នាក់បានបង្ហោះរូបភាពនៃកាំបិតជាមួយនឹងសារដ៏ញាក់សាច់ថា “ខ្ញុំនឹងសម្លាប់ Jungkook រង់ចាំ” ។

ដំបូងឡើយ មនុស្សជាច្រើនគិតថា នេះគ្រាន់តែជារឿងធម្មតាតែប៉ុណ្ណោះ ដើម្បីទទួលបានការចាប់អារម្មណ៍ ។ ទោះជាយ៉ាងណាក៏ដោយ ការដែលបុគ្គលម្នាក់នេះបានយកអាហារមកផ្ទះរបស់ Jungkook កាលពីប៉ុន្មានថ្ងៃមុនត្រូវបានបដិសេធដោយតារាប្រុសនៅលើការផ្សាយផ្ទាល់នៅលើបណ្តាញសង្គម ហើយលោកបាននិយាយថាមិនគួរឈ្លានពានឯកជនភាពរបស់លោកឡើយ ។

នេះហើយដែលធ្វើឲ្យអ្នកគាំទ្ររោគចិត្តម្នាក់នេះខឹងនិងគំរាមតារាប្រុសជាប្រចាំ ជាក់ស្តែងក្នុងការ បង្ហោះកាលពីពេលថ្មីៗនេះ បុរសម្នាក់នេះបានសរសេរថា “ខ្ញុំបានផ្ញើអាហារឱ្យអ្នក ដូច្នេះវាមិនពិបាកទេសម្រាប់ខ្ញុំក្នុងការសម្លាប់អ្នក ខ្ញុំដឹងថាអ្នករស់នៅទីណា ហើយវានៅជិតកន្លែងដែលខ្ញុំរស់នៅ។ វាជាពាក្យប្រមាថរបស់អ្នក បដិសេធអាហារដែលខ្ញុំផ្ញើ ។

ប្រឈមមុខនឹងស្ថានការណ៍ដ៏គួរឲ្យព្រួយបារម្ភនេះ អ្នកគាំទ្រជាច្រើនបានស្នើឱ្យក្រុមហ៊ុនគ្រប់គ្រងចាត់វិធានការដើម្បីការពារ Jungkook។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ អ្នកគាំទ្ររោគចិត្តនេះមិនបានឈប់នោះទេ ប៉ុន្តែថែមទាំងបានទាក់ទងមនុស្សជាច្រើនទៀត ដើម្បីស្វែងរកលំនៅដ្ឋានថ្មីរបស់ Jungkook BTS ដើម្បីអនុវត្តចេតនាអាក្រក់ ។

យ៉ាងណាមិញ នៅពេលបច្ចុប្បន្ននេះផលិតកម្ម HYBE មិនបានធ្វើសេចក្តីថ្លែងការណ៍ផ្លូវការណា មួយអំពីការគំរាមកំហែងប្រឆាំងនឹងជីវិតសិល្បកររបស់ខ្លួនឡើយ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖IU ថើបថ្ពាល់ Mai Davika ជាអំណោយ ខណៈអ្នកទាំងពីរមានថ្ងៃកំណើតក្នុងថ្ងៃតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម