ជីវិតកម្សាន្ដ
ករុណា ពេជ្រ ទម្លាយអារម្មណ៍បែបនេះ ពាក់ព័ន្ធសំបុត្រទស្សនាពិធីបិទស៊ីហ្គេម
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបិទបញ្ចប់នាល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នេះ។ យ៉ាងណាមិញសម្រាប់កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ នឹងអស្ចារ្យមិនចាញ់កម្មវិធីបើកផ្លូវការទេ។

ជាមួយគ្នា នៃការបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ នេះដែរ គេសង្កេតឃើញថា កាលពីថ្ងៃទី ១៦ ខែឧសភាម្សិលមិញ មានសិល្បករ-សិល្បការិនីខ្មែរមួយចំនួន បានវែកញែកពាក់ព័ន្ធសំបុត្រចូលទស្សនាការបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ក្នុងនោះក៏មានអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងតារាសម្ដែងស្រីអ្នកនាង នៅ សូនីតា បានចេញមកនិយាយពាក់ព័ន្ធនឹងរឿងនេះដែរ។

ដោយឡែកសម្រាប់តារាប្រុសលោក ករុណា ពេជ្រ ក៏បង្ហាញអារម្មណ៍ផ្ទាល់ខ្លួនជុំវិញបញ្ហានេះដែរ។ លោកលើកឡើងថា «បងប្អូនអើយ កាលបើក Sea Games ទោះបីខ្ញុំមានឈ្មោះចូលសម្ដែង ក៏ខ្ញុំមានតែកាតមួយសម្រាប់ចូលខ្លួនឯងតែប៉ុណ្ណោះ មិនអាចសូម្បីតែយកមិត្តភ័ក្ដិបងប្អូនតែម្នាក់ចូលផង។ ដូច្នេះដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ថ្ងៃបិទ Sea Games ខ្ញុំក៏រឹតតែមិនមានទៀត ដោយសារខ្ញុំមានការងារចាកចេញទៅក្រៅប្រទេសមិនបានចូលរួមសម្ដែងបិទ Sea Gam es ជាមួយក្រុមការងារនាថ្ងៃបើកដូចមុននោះទេ»។

លោកបន្តថា «ដូច្នេះសុំអភ័យទោសបងប្អូនមិត្តភ័ក្ដិដែលឆាតមករកកាតចូលទស្សនាជាខ្លាំង..ប៉ុន្តែទោះជាយើងមិនបានចូលបើក ឬចូលមើលបិទដោយផ្ទាល់ ក៏យើងនៅតែជាខ្មែរ គាំទ្រពីចិត្ត និងពីចម្ងាយដូចគ្នាណាបងប្អូន គួរគិតដែរថា ស្តាតតេជោ ផ្ទុកបានភ្ញៀវតែជាង ៦០ ០០០ នាក់ទេ ទោះយ៉ាងណាក៏មិនអាចបំពេញឲ្យតាមការចង់បានបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានទស្សនាផ្ទាល់ទាំងអស់យ៉ាងច្រើនពន់ពេកនាពេលនេះទេ»។

តារាចម្រៀងលោក ករុណា ពេជ្រ បាននិយាយទៀតថា «សង្ឃឹមថាបងប្អូនខ្មែរយោគយល់អធ្យាស្រ័យ ហើយបើកចិត្តឲ្យទូលាយដូចពាក្យស្លោកយើងថា ប្រទេសតូចតែបេះដូងធំ ហើយរួបរួម សាមគ្គីគ្នាក្នុងនាមជាខ្មែរដើម្បីខ្មែរ មោទនភាពអ្វីៗដែលកម្ពុជាយើងកំពុងមាននាថ្ងៃនេះ»។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការកាលពីថ្ងៃទី ០៥ ខែឧសភា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ចំពោះពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ នេះ នឹងត្រូវរៀបចំកម្មវិធីនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នេះ។

ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលពលរដ្ឋកម្ពុជា បានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមក។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិតជាមានមោទនភាព និងក្ដីរំភើបបំផុតនៅពេលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រមិនដែលមានពីមុនមកនេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?