Connect with us

ជីវិតកម្សាន្ដ

Jisoo ចំណាយលុយខ្ទង់ពាន់ដុល្លារ ជាអំណោយសម្រាប់ឆ្កែរបស់នាង

បានផុស

នៅ

Jisoo សមាជិកក្រុម BLACKPINK បានបង្ហាញអំណោយថ្ងៃកំណើតរបស់សត្វចិញ្ចឹមរបស់នាងជាមួយកាបូប Dior ដែលមានតម្លៃ ៥ លានវ៉ុន (ប្រហែល៣.៧៣៧ ដុល្លារ) និងបង្ហាញពីការបត់បែនដ៏ពិសេសរបស់នាងក្នុងនាមជាទូតសុឆន្ទៈរបស់ម៉ាកយីហោនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១៥ ខែឧសភា Jisoo បានបង្ហោះរូបថតមួយសន្លឹកនៅគណនីបណ្តាញសង្គមផ្ទាល់ខ្លួន របស់នាងដោយនិយាយថា “កាដូខួបកំណើតសម្រាប់ Dalgom របស់យើង”។ នៅក្នុងរូបថតនោះ Dalgom ដែលជាឆ្កែរបស់ Jisoo ត្រូវបានគេឃើញនៅខាងក្នុងកាបូប Dior ដ៏ប្រណិតតម្លៃ ៥ លានវ៉ុន (ប្រហែល៣.៧៣៧ ដុល្លារ) ជាមួយសេចក្តីស្រឡាញ់របស់ Jisoo ចំពោះសត្វចិញ្ចឹមរបស់នាង ។

ទន្ទឹមនឹងនោះ យោងទៅតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Haute Couture Spring/ Sum mer ឆ្នាំ ២០២៣ ដែលចេញផ្សាយដោយវេទិកាទីផ្សារដ៏មានឥទ្ធិពលរបស់បារាំង Lefty តារាស្រី Jisoo ទទួលបានតម្លៃនៅលើប្រព័ន្ធផ្សព្វផ្សាយខ្ពស់បំផុត ២១.៩ លានដុល្លារ បន្ទាប់ពីចូលរួមកម្មវិធី Christian Dior Haute Couture ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី ២៣ ខែ មករា ។

ដោយឡែក នៅពេលបច្ចុប្បន្ននេះ Jisoo ដែលមានអ្នកតាមដាននៅលើ Instagram ចំនួន ៦៨.៨ លាននាក់ បានបង្ហាញនូវឥទ្ធិពលយ៉ាងខ្លាំងរបស់នាង ជាមួយនឹងអត្រាចូលរួម ៧.៨ភាគរយក្នុងកម្ម វិធី fashion week ដោយវ៉ាដាច់ Kylie Jenner និង Doja Cat ជាដើម ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖គន្លឹះថែរក្សាស្បែក ៤ ជំហានរបស់ Song Hye Kyo សុទ្ធតែជាវិធីសាមញ្ញបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម