ជីវិតកម្សាន្ដ
តារាស្រី វៀតណាម ប្រាប់ថា នាងស្រលាញ់គ្នាដោយស្មោះ ហើយមិនចង់បានមរតកពីស្វាមីសេដ្ឋីសូម្បីតែបន្តិច
រឿងស្នេហារបស់តារាស្រី Co Ngan និងមិត្តប្រុសសញ្ជាតិអាមេរិកតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនវៀតណាម បន្ទាប់ពីកាលពីគូស្នេហ៍នេះបានប្រកាសដំណឹងល្អកាលពីឆ្នាំ ២០២១។

ទោះយ៉ាងណាក៏ដោយ ជីវិតរបស់តារាស្រី influencer វ័យ២៩ឆ្នាំនិងមហាសេដ្ឋីអាមេរិក Wynn Katz អាយុ ៧៥ ឆ្នាំ តែងតែត្រូវបានអ្នកលេងអ៊ីនធឺណិតលើកមកជជែកគ្នាពាសពេញបណ្ដាញសង្គម ខណៈអ្នកខ្លះបានចោតសួរនាងថា Co Ngan រៀបការជាមួយមហាសេដ្ឋីដើម្បីតែទ្រព្យសម្បត្តិប៉ុណ្ណោះ។
បច្ចុប្បន្ន Co Ngan កំពុងរស់នៅលោកខាងលិចជាមួយមិត្តប្រុសនៅក្នុងវីឡាដែលមានការយាមកាមយ៉ាងតឹងរ៉ឹង។ ទោះជាកន្លែងទាំងមូលមិនបានថតពេញលេញក៏ដោយ ប៉ុន្តែការលាតត្រដាងប៉ុន្មានជ្រុងគឺគ្រប់គ្រាន់សម្រាប់អ្នកនិយមលេងអ៊ីនធឺណេតយល់ពីភាពសម្បូរបែប និងទ្រព្យសម្បត្តិដ៏ធំសម្បើមរបស់មិត្តប្រុសមហាសេដ្ឋីរបស់នាងផងដែរ។
ដូច្នេះហើយ នៅលើបណ្ដាញសង្គម អ្នកនិយមលេងអ៊ីនធឺណិតក៏សួរសំណួរជាច្រើនអំពីជីវិតអនាគតរបស់ Co Ngan ។ ជាពិសេសជាមួយនឹងចម្ងល់អំពីមរតកនៃទ្រព្យសម្បត្តិរបស់មិត្តប្រុស ខណៈតារាម៉ូដែលស្រីរូបនេះ មានចម្លើយដែលធ្វើឲ្យមជ្ឈដ្ឋានអនឡាញកោតកោតសរសើរនាងយ៉ាងខ្លាំង។
នាង Co Ngan បាននិយាយថា នាងមិនគិតពីមរតកទេ កាលពីមុនរហូតមកដល់ពេលនេះ នាងជាមនុស្សឯករាជ្យ និងគ្រប់គ្រាន់ដោយខ្លួនឯង អ្វីដែលជាកម្មសិទ្ធិរបស់នាង គឺច្បាស់ជារបស់នាង ហើយអ្នកផ្សេងទៀតមិនខ្វល់ទេ ព្រោះមិនមែនជារបស់នាង “ខ្ញុំបានគិតថាទ្រព្យសម្បត្តិមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំទេ ដូច្នេះខ្ញុំនឹងមិនពឹងផ្អែកលើអ្នកដ៏ទៃ ហើយព្យាយាមបន្ថែមទៀត”។
មិនត្រឹមតែប៉ុណ្ណោះ Co Ngan ក៏បានលើកឧទាហរណ៍ជាក់លាក់មួយ ដើម្បីការពារទស្សនៈផ្ទាល់ខ្លួនថា ” ខណៈដែលខ្ញុំមិនទាន់បានឲ្យឪពុកម្តាយ ឬសាច់ញាតិរបស់ខ្ញុំនៅឡើយ ស្រាប់តែមានមនុស្សម្នាក់ឆ្លងកាត់ជីវិតខ្ញុំ ដោយទាមទារយកទ្រព្យសម្បត្តិ ដោយមិនដឹងថាអ្នកនោះនឹងទៅជាមួយខ្ញុំដល់ពេលណា។ ឧទាហរណ៍ថា បើអ្នកមានលុយរាប់សិបលានដុល្លារ មិត្តប្រុសថ្មីរបស់អ្នកនឹងសុំចំណែករបស់អ្នក ខ្ញុំគិតថាអ្នកឆ្លាតល្មមដឹងថាតើត្រូវជួបមិត្តនោះឬអត់”។
បន្ថែមពីនេះ តារាស្រីវ័យ ២៩ឆ្នាំ Co Ngan ក៏បន្ថែមទៀតថា ជីវិតមានការផ្លាស់ប្តូរច្រើន មិនដឹងថាថ្ងៃមុខនឹងទៅជាយ៉ាងណានោះទេ បើមានរោគរាតត្បាតស្លាប់រាប់លាននាក់ លុយច្រើនគ្មានន័យអ្វីឡើយ។ដោយនាងបានលើកជាឧទាហរណ៍ថា “ក្នុងភាពយន្តប្រមាញ់កំណប់ មាសមិនមែនជារបស់គេទេ អ្នកខ្លះខំឱបវាឲ្យអស់ពីលទ្ធភាព ប៉ុន្តែចុងក្រោយបែរជាត្រូវថ្មបាក់សង្កត់ស្លាប់ ឬធ្លាក់ចូលសមុទ្រស្លាប់ទៅវិញ។ មនុស្សមានពាក្យថាលោភលន់ជ្រៅពេក”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa វៀតណាម ត្រូវគេថាឲ្យចំៗរឿងយកតម្រាប់តាមក្រុម BLACKPINK ពេក

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៥ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?