ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា បញ្ចេញសារដ៏មានអត្ថន័យត្រៀមអបអរពិធីបិទស៊ីហ្គេម
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែល កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការ កាលពីថ្ងៃទី ០៥ ខែឧសភា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ចំពោះពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ នេះ នឹងត្រូវរៀបចំកម្មវិធី នាល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០ ២៣ នេះ។

ជាការពិតណាស់ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលពលរដ្ឋកម្ពុជា បានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមក។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិតជាមានមោទនភាព និងក្ដីរំភើបបំផុតនៅពេលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រមិនដែលមានពីមុនមកនេះ។

ដោយឡែកក្រឡេកមកមើលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ឈានដល់ថ្ងៃ នៃការបិទកីឡាស៊ីហ្គេមនៅល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នេះ នាងក៏បានបញ្ចេញសារដ៏មានអត្ថន័យ ដើម្បីចូលរួមអបអរពិធីបិទស៊ីហ្គេមផងដែរ។ ខ្លឹមសាររបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានលើកឡើងថា «ថ្ងៃនេះជាថ្ងៃប្រារព្ធពិធីបិទការប្រកួត SEA GAMES លើកទី ៣២ ឆ្នាំ ២០២៣។ WE DID IT យើងធ្វើបាន យុវជនយើងអាចធ្វើបាន»។

តារាចម្រៀងស្រីរូបនេះបានបញ្ជាក់បន្ថែមថា «អរគុណរាល់ការលះបង់ការតស៊ូខំប្រឹងរបស់អ្នកគ្រប់ៗគ្នា ហើយក៏អរគុណដល់ប្រទេសអាស៊ានទាំងអស់ដែលបានចូលរួមជួបគ្នានៅថ្ងៃនេះទាំងអស់គ្នា»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបិទបញ្ចប់នាល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នេះ។ យ៉ាងណាមិញសម្រាប់កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ នឹងអស្ចារ្យមិនចាញ់កម្មវិធីបើកផ្លូវការទេ ដោយមានការសម្តែងនូវទស្សនីយភាពប្លែកៗ និងសំខាន់ៗ រួមមានទាំងសិល្បករ សិល្បការិនី កងទ័ព ជិត ២០០០ នាក់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ