ជីវិតកម្សាន្ដ
តារាប្រុសម្នាក់ទម្លាយពីអត្តចរិតពិតរបស់ Aum ក្រោយធ្វើការជាមួយគ្នាមួយរយៈ
តារាសម្ដែងប្រុស Piya Savetpikui បន្ទាប់ពីរួមការងារជាមួយ Aum Patchrapa អស់មួយរយៈធំ លោកស្រាប់តែទម្លាយពីអត្តចរិតពិតរបស់នាងភ្លាមៗឥតបង្អង់យូរដោយថា នាងពិតជាសក្ដិសមជារៀមច្បងនិងជាតារាល្បីពិតមែន។

តារាប្រុសដដែលរូបនេះបានសរសេរសារមួយរៀបរាប់ពីអត្តចរិត Aum Patchrapa ថា “គាត់ពិតជាកំពូលតារាល្អបំផុតនៅក្នុងឧស្សាហកម្ម ណាត់ទៅធ្វើការ គាត់មកទាន់ពេលវេលា។ ហើយ Aum ល្បីប៉ុណ្ណាដែរ! ប៉ុន្តែមកដល់ហើយនៅតែឡើងហាត់លើឆាកទៀត។ អ្នកខ្លះល្បីដល់ថ្នាក់មានអ្នកគ្រប់គ្រងមកហាត់ជំនួស! ដែល Aum មិនដូចនោះទេ។ Aum គាត់ហ្វឹកហាត់ដោយខ្លួនឯង នេះជាអ្វីដែលកំពូលតារាធ្វើ”។
ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេដែលតារាសម្ដែងរៀមច្បង Aum Patchrapa ត្រូវបានអ្នកស្គាល់គ្នាឬរួមការងារជាមួយគ្នាទម្លាយអត្តចរិតពិតទៅកាន់នាងយ៉ាងដូច្នោះ។ កាលពីលើកមុននាងក៏ធ្លាប់មានទស្សនិកជនបង្ហាញចរិតពិត ខណៈពេលដែលពួកគេដើរជួបនាងនៅខាងក្រៅកញ្ចក់ទូរទស្សន៍។
សម្រាប់ Aum Patchrapa ជាតារាស្រីដែលដើរលើវិថីសិល្បៈ អស់រយៈពេលជាងដប់ឆ្នាំ ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើន។ សូម្បីតែពេលនេះ Aum ឈានចូលអាយុ៤ឆ្នាំហើយ ថែមទាំងមានតារាថ្មីៗ លេចមុខមិនឈប់ឈរ។ ប៉ុន្តែនាងក៏ជាកំពូលតារាស្រី ដែលត្រូវបានមហាជនថៃ ស្រលាញ់រាប់អានផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖IU ថើបថ្ពាល់ Mai Davika ជាអំណោយ ខណៈអ្នកទាំងពីរមានថ្ងៃកំណើតក្នុងថ្ងៃតែមួយ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ