ជីវិតកម្សាន្ដ
បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែងChompoo មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ
បន្ទាប់ពីខកខានដល់ទៅ៤ឆ្នាំ តារាសម្ដែង Chompoo Araya ពេលនេះនាងបានត្រលប់មកដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តលំដាប់ពិភពលោកនៅទីក្រុង Cannes ដោយពាំនាំនូវសំលៀកបំពាក់ម៉ាកល្បី Jean Paul Gautier ជាមួយនឹងគ្រឿងអលង្ការពីម៉ាក Bvlgari។
ត្បិតថាខកខានក្នុងកម្មវិធីលំដាប់អន្តរជាតិអស់ពេលដ៏យូរក្ដី ប៉ុន្តែលើកនេះ Chompoo មិនបានធ្វើឲ្យអ្នកគាំទ្ររបស់នាងខកចិត្តឡើយ ខណៈនាងជ្រើសស្លៀករ៉ូបពណ៌ផ្កាឈូកចាស់ដ៏ធ្ងន់បំផុតលើរាងកាយរហូតធ្វើឲ្យមនុស្សជាច្រើនមានការងៀយឆ្ងល់ថាអ្នកម្ដាយកូនបីអាចទ្របានឬទេ។
ទោះយ៉ាងណា មហាជនជាច្រើនក៏ចូលមកកោតសរសើរដល់រូបនាង បើទោះបីជាខានបង្ហាញខ្លួនក្នុងឈុតប្លែកយូរហើយក្ដីប៉ុន្តែ Chompoo នៅតែអាចពាំនាំឈុតធ្ងន់ៗដូចកាលប៉ុន្មានឆ្នាំមុនមកបង្អួតហ្វេនជានិច្ចដែរ។ លើសពីនេះមហាជនបានបញ្ចេញមតិថាខ្លួននាងតូចណាស់តែអាចដើរដោយទមងន់រ៉ូបដ៏ធ្ងន់នេះបានពិតជាគួរឲ្យសរសើរពីការលះបង់របស់នាងយ៉ាងខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាប្រុសម្នាក់ទម្លាយពីអត្តចរិតពិតរបស់ Aum ក្រោយធ្វើការជាមួយគ្នាមួយរយៈ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ