ជីវិតកម្សាន្ដ
Mai Davika បញ្ចេញឈុតលើទឹកដីកូរ៉េ បែររងការរិះគន់ពីមហាជនថា ស្គមដូចមនុស្សអត់អាហារ
ត្បិតថាសម្រស់តារាសម្ដែងស្រី Mai Davika តែងតែលេចធ្លោលើឆាកអន្តរជាតិក្ដី ប៉ុន្តែនាងនៅតែរងការរិះគន់ឥតឈប់ឈរពីសំណាក់អ្នកលេងអ៊ីនធឺណិតទាក់ទងនឹងការសម្រក់ទម្ងន់ហួសហេតុដូចមនុស្សអត់អាហារទទួលទាន។

កាលពីពេលថ្មីៗនេះ តារាសម្ដែងនិងម៉ូដែល Mai ត្រូវមហាជនសម្រុករិះគន់ជាថ្មីម្ដងទៀត ខណៈពេលដែលនាងបង្ហោះរូបភាពចេញពីទឹកដីគីមឈីតាមរយៈសំលៀកបំពាក់ពីម៉ាកយីហោលំដាប់ពិភពលោក Gucci ដែលប្រារព្ធធ្វើឡើងនៅវិមាន Gyeongbokgung ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិញបន្ទាប់ពីអ្នកនិយមលេងអ៊ីនធឺណិតបានឃើញរូបភាពរបស់តារាស្រីរូបនេះរួច គ្រប់គ្នាចូលមកបញ្ចេញយោបល់ពីរាងរបស់ Mai ខុសៗគ្នាថា នាងដូចមនុស្សកង្វះអាហារូបត្ថម្ភ ស្គមរហូតឃើញតែឆ្អឹងលែងមានសាច់ឈាមដូចមនុស្សហើយ។
ត្បិតថាមានអ្នកបញ្ចេញមតិមិនគិតអារម្មណ៍តួឯកស្រីក្នុងរឿង “Pee Mak” ពីសំណាក់អ្នកលេងអ៊ីនធឺណិតតែក្នុងនោះមានអ្នកខ្លះចូលមកបញ្ចេញមតិ ហើយតបតវិញដោយនិយាយថា ស្គមពិត ប៉ុន្តែរឹងមាំ! ហើយមានសុខភាពល្អជាងអ្នកខ្លះដែរ។ ជាមួយគ្នានេះដែរ ក៏មានអ្នកលើកទឹកចិត្តនាងថាកុំឲ្យគិតច្រើនពេកជាមួយការបញ្ចេញមតិបែបអវិជ្ជមាន។ ហើយថាបើនាងចូលចិត្តអីធ្វើហ្នឹងទៅ ប្រសើរជាងដើរជេរស្ដីប្រមាថគេដែរ៕







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែងChompoo មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច