Connect with us

ជីវិតកម្សាន្ដ

“មូសខាំ”​ និង “ទះមូស” ពី Twin Boys និង គង់ ច័ន្ទរដ្ឋា អង្រួនបេះដូងយុវវ័យកក្រើកតាមឆាកតន្ត្រី

បានផុស

នៅ

ប្រិយមិត្តបានដឹងហើយថា តារាចម្រៀងកូនភ្លោះ ឬTwin Boys គឺលោក ស៊ិន សុភា និងលោក ស៊ិន សុភ័ក្រ្ត កាលពីថ្មីៗកន្លងទៅបានរួមដៃគ្នាជាមួយតារាចម្រៀងស្រីកញ្ញា គង់ ច័ន្ទរដ្ឋា ផលិតនូវបទចម្រៀងOriginal Songដែលចំណងជើងថា “មូសខាំ” និង”ទះមូស” ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនៅលើបណ្តាញសង្គមហ្វេសប៊ុក និងTikTok។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេកត់សម្គាល់ថាសម្រាប់បទចម្រៀងOriginal Songទាំង២បទខាងលើនេះបន្ទាប់ពីត្រូវបានបញ្ចេញផ្សព្វផ្សាយជាផ្លូវការភ្លាម គឺទទួលបានការគាំទ្រ និងមានការចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម ខណ:ចំនួនអ្នកទស្សនាក៏កើតឡើងជាបន្តបន្ទាប់ផងដែរ។

ក្រឡេកចាប់អារម្មណ៍ក្នុងការចេញច្រៀងតាមឆាកប្រគុំតន្រ្តីមួយចំនួនតាមបណ្តាខេត្ត គឺតារាប្រុស-ស្រីទាំង៣ដួងនេះតែងលើកយកបទចម្រៀង មូសខាំ និងទះមូស ទៅច្រៀងរាំរែកយ៉ាងសប្បាយ ខណ:ទទួលបានមកវិញនូវសម្លេងស្រែក​ហ៊ោរកញ្ជា្រវកងរំពងពេញឆាកតន្ត្រីតែម្តង។ នេះបញ្ជាក់ថា ជាចំណុចវិជ្ជមានដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ការគាំទ្រពីមហាជន និងអ្នកគាំទ្រចំពោះ Twin Boys និង រដ្ឋា ។

ស្របពេលដែលបទចម្រៀងOriginal Songដែលចំណងជើងថា “មូសខាំ” និង”ទះមូស” កំពុងផ្ទុះការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជននេះដែរសាមីខ្លួនតារាចម្រៀងកូនភ្លោះ គឺលោក ស៊ិន សុភា និងលោក ស៊ិន សុភ័ក្រ្ត ព្រមទាំងកញ្ញា គង់ ច័ន្ទរដ្ឋា បានសម្តែងក្តីរំភើប និងអរគុណដល់អ្នកគាំទ្រដែលបានឲ្យតម្លៃនូវស្នាដៃផលិតបទចម្រៀង Original Song ហើយមានការចែករំលែកជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។

បើតាមការបញ្ជាក់ពីតារាចម្រៀងកូនភ្លោះ លោក ស៊ិន សុភ័ក្រ្ត បានប្រាប់កម្ពុជាថ្មីតាមរយ:សាអេឡិចត្រូនិចថា លោកពិតមានរំភើប និងរីករាយខ្លាំងណាស់ដែលពួកខ្ញុំទទួលបានការគាំទ្រ និងសម្លេងទះដៃហ៊ោរកញ្ជ្រាវពេលដែលឡើងច្រៀង​លើឆាកម្តងៗតាមរយ:បទខាងលើ និងបទផ្សេងៗទៀត។ លោកថា ខ្ញុំពិតជាអរគុណពុកម៉ែបងប្អូនទាំងអស់ដែលស្រ​លាញ់​គាំទ្រ Twin Boys និង Kong Chanrotha ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម