Connect with us

ជីវិតកម្សាន្ដ

លោក Piya លើកសរសើរចំៗថា Aum និង Chompoo ជាតារាស្រីមានអត្តចរិតល្អខ្លាំង

បានផុស

នៅ

តារាសម្ដែងនិងជាអ្នករៀបចំកម្មវិធីដ៏ល្បី Piya Savetpikui ដែលមានបទពិសោធន៍ក្នុងវិស័យ​សិល្បៈអស់ច្រើនឆ្នាំពេលនេះលោកបានទម្លាយអត្តចរិតពិតរបស់តារាថៃពីរដួង បើទោះបីជាពួកគេក្លាយជាកំពូលតារាលំដាប់ជួរមុខក្នុងប្រទេសក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិត​ក្នុង​កម្មវិធី Exposed ពិធីករ​ក្នុង​កម្មវិធីបានងាកមកសួរលោ​ក Piya Savetpikui ខ្លះៗពាក់ព័ន្ធនឹងតារាសម្ដែង Aum Patchrapa ខណៈលោកបានបង្ហើបថា “ Aum ពិតជាកំពូលតារា​ល្អបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តនេះ គាត់គឺជាមនុស្សដែលគោរពពេលវេលានិងមកទៀងទាត់ល្អណាស់។ បើមកយឺតគាត់នឹងប្រាប់ខ្ញុំជាមុន​ ហើយក៏មិនលើសពី១៥ នាទីទេ។​ ​ Aum ល្បី​ប៉ុណ្ណា​ដែរ! ប៉ុន្តែ​មក​ដល់​ហើយ​នៅ​តែ​ឡើង​ហាត់​លើ​ឆាក​ទៀត។ អ្នកខ្លះល្បីដល់ថ្នាក់មានអ្នកគ្រប់គ្រងមកហាត់ជំនួស! តែ Aum មិនដូចនោះ​ទេ គាត់​ហ្វឹកហាត់​​ដោយ​ខ្លួនឯង នេះជាអ្វីដែលកំពូលតារាធ្វើ”។

បន្ថែមពីនេះលោក Piya Savetpikui បាននិយាយទៀតថា លោកបានជួបមនុស្សល្អដូចជា Chompoo Araya នាងគួរស្រលាញ់ណាស់ ហើយទាំង Chompoo និង Aum សុទ្ធតែមាន​ចិត្ត​សប្បុរស​ចំពោះអ្នកដទៃ និងតែយល់ពីទុក្ខធុរៈអ្នកផងដោយមិនខ្វល់ថាខ្លួនឯងគឺជាតារាលំដាប់ប្រទេសនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាប្រុសម្នាក់ទម្លាយពីអត្តចរិតពិតរបស់ Aum ក្រោយធ្វើការជាមួយគ្នាមួយរយៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម