Connect with us

ជីវិតកម្សាន្ដ

Chompoo បង្ហាញមួយឈុតទៀតលើទឹកដី បារាំង ហ្វេនសរសើរសម្រស់ស្អាតខ្លាំង

បានផុស

នៅ

តារាសម្ដែង Chompoo Araya ទើបតែបង្ហាញខ្លួនដើរលើកម្រាលព្រំក្រហម​នៃមហោស្រពភាពយន្តលំដាប់ពិភពលោក​នៅទីក្រុង Cannes ម្ដងទៀត​ក្រោយខកខានអស់ពេល៤ឆ្នាំ ខណៈថ្មីៗនេះនាងបញ្ចេញរ៉ូបពណ៌ខៀវ បង្ហាញខ្សែកពេជ្រស្អាតដូចព្រះនាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា នៅក្នុងកម្មវិធីលំដាប់អន្តរជាតិធំៗអ្នកម្ដាយកូនបី​ Chompoo Araya តែងតែបង្ហាញនៅឈុតប្លែកៗមិនច្រលំគេឯងឡើយ។ ជាពិសេសរាល់សកម្មភាពដែលនាងបង្អួតលើកម្រាលព្រំនៅ​ទីក្រុង Cannes ម្ដង​ៗ តែងតែបង្កើតចំណាប់អារម្មណ៍ដល់មហាជននិងក្រុមអ្នកសារព័ត៌មាន​ជានិច្ច។

យ៉ាងណាមិញ ក្រោយបង្អួតរាងជាមួយ​រ៉ូប​ពណ៌​ផ្កាឈូក​ចាស់​ដ៏​ធ្ងន់​បំផុត​លើ​រាងកាយកាលពីម្សិលមិញ រហូតធ្វើឲ្យមនុស្សជាច្រើនមានការងឿយឆ្ងល់ថាអ្នកម្ដាយកូនបីអាចទ្របានឬទេ។ ពេលនេះ Chompoo បានមក​ជាមួយ​នឹង​រ៉ូប​ពណ៌​ខៀវចាស់ចំហ​ដើម​ទ្រូងពីម៉ាកយីហោ TONY WARD​។ ដែលនេះបញ្ចាក់បានថា នាងមិនបានធ្វើឲ្យទស្សនិកជនខកបំណងសូម្បីតែបន្តិចណានោះទេ។

ជាមួយគ្នានោះដែរ មហាជនជាច្រើន​ក៏ចូលមកកោតសរសើរដល់រូបនាង បើទោះបីជាខានបង្ហាញខ្លួនក្នុងឈុតប្លែកយូរហើយក្ដី ប៉ុន្តែ Chompoo នៅតែអាចពាំនាំឈុតធ្ងន់ៗដូចកាលប៉ុន្មានឆ្នាំមុនមកបង្អួតហ្វេនជានិច្ចដែរ។ លើសពីនេះមហាជនបានបញ្ចេញមតិថាខ្លួននាងតូចណាស់តែអាចដើរដោយទំងន់រ៉ូបដ៏ធ្ងន់នេះបានពិតជាគួរឲ្យសរសើរពីការលះបង់របស់នាងយ៉ាងខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែង​Chompoo​ មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១១ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥១ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម