ជីវិតកម្សាន្ដ
ស៊ីន យូប៊ីន ស៊ូកាន់ឈើច្រត់ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តពិភពលោក នៅបារាំង
កញ្ញា ស៊ីន យូប៊ីន ត្រូវបានគេដឹងថា នាងជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពក្នុងការងារសម្ដែង ទាំងប្រភេទរឿងភាគ ,រឿងដុំ ,ថតបទចម្រៀង ,និងការផ្សាយពាណិជ្ជកម្មជាដើម។ មិនត្រឹមតែជាតារាមានឈ្មោះល្បី កញ្ញា ស៊ីន យូប៊ីន ក៏មានភាពជោគជ័យខ្លាំងលើការងារជំនួញផ្ទាល់ខ្លួនទាំងក្មេងវ័យ ស្ទើរតែមិនគួរឲ្យជឿ។

ចំពោះភាពជោគជ័យរបស់តារាស្រីកូនកាត់កញ្ញា ស៊ីន យូប៊ីន នេះ កើតចេញពីការតាំងចិត្តខ្ពស់ ការតស៊ូជម្នះរាល់ឧបសគ្គទាំងឡាយដែលទទួលបានការលើកទឹកចិត្ត និងគាំទ្រពីមហាជនទូទៅ។ រឿងដែលស្ងើចសរសើរទៀតនោះ បន្ទាប់ពីឃើញការចែករំលែកវីដេអូ និងរូបភាពបង្ហាញសកម្មភាពដែលនាងចូលរួមក្នុងកម្មវិធីដើរលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្តលើកទី ៧៦ នាប្រទេសបារាំង ដែលមានតារាល្បីៗ ជុំវិញពិភពលោកចូលរួមផងដែរ។

ក្នុងការបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហមនោះ ស្រីស្អាត ស៊ីន យូប៊ីន ហាក់ខុសប្លែកពីតារាផ្សេងទៀត ដោយសារក្នុងដៃរបស់នាងមានកាន់ឈើច្រត់មកជាមួយ ព្រោះនាងទើបតែមានរបួសជើងកាលពីថ្មីៗ ដែលតម្រូវឲ្យនាងសម្រាកព្យាបាលមួយរយៈសិន ប៉ុន្តែដោយការស្រលាញ់ និងឆន្ទៈការងារខ្ពស់ ទើប យូប៊ីន បន្តការងារទាំងខ្លួននៅមានរបួស។

ស្របពេលជាមួយគ្នានេះក៏មានការបង្ហោះលើកទឹកចិត្តកញ្ញា ស៊ីន យូប៊ីន លាយឡំក្ដីរំភើបជាមួយការតាំងចិត្តរបស់នាងថា ពិតជាអស្ចារ្យពេកហើយ គ្រប់គ្នាពិតជាកោតសរសើរជាមួយការតស៊ូរបស់ ស៊ីន យូប៊ីន។ មានការលើកឡើងថា តារាល្បីៗទូទាំងពិភពលោកតែងតែចង់ដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធីមហោស្រពភាពយន្តពិភពលោក ទីក្រុងកាន ប្រទេសបារាំង។

កញ្ញា ស៊ីន យូប៊ីន គឺជាតារាស្រីខ្មែរដំបូងគេដែលបានដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តពិភពលោកទីក្រុងកាន ប្រទេសបារាំង នាឆ្នាំ ២០២៣ នេះ។ គាត់មានការតាំងចិត្តខ្ពស់ តស៊ូជម្នះឧបសគ្គទាំងឡាយ ដើម្បីនាំមកនូវមោទនភាពសម្រាប់សិល្បៈភាពយន្តខ្មែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច