ជីវិតកម្សាន្ដ
ហង្ស សុរិយាន់ ប៊ិះដួលផ្កាប់មុខពេលកំពុងថតកម្មវិធីមួយ
បវរកញ្ញា ហង្ស សុរិយាន់ មុននេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការចាប់អារម្មណ៍ ហើយភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា បន្ទាប់ពីមានការចែករំលែករូបភាពដែលនាងចូលរួមលេងនៅក្នុងកម្មវិធីកម្សាន្តមួយ ភ្លាត់ជើងប៊ិះនឹងដួលផ្កាប់មុខ។

ប៉ុន្តែទោះជាយ៉ាងណា ស្រីស្អាត ហង្ស សុរិយាន់ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់នោះទេ ព្រោះភ្លាមៗនោះដែរ បានគណៈកម្មការ និងពិធីករ ស្ទុះទៅជួយទាន់ពេល។ នៅលើផេកកម្មវិធីមួយ បានបង្ហោះថា «សុរិយាន់ ដួលភ្លាមៗ ពេលថតជាមួយបេក្ខជន រហូតដល់ ១៤ នាក់។ គ្រប់គ្នាហ៊ោផ្អើលស្ទូឌីយោ ពេលឃើញ កញ្ញា ហង្ស សុរិយាន់ កាច់ស្ទាយ៍ថតប្លែកមិនជាន់គ្នា សូម្បី ១ ស្ទាយ៍ ជាមួយបេក្ខជនរហូតដល់ ១៤ នាក់»។

ប្រភពបន្តថា «ស្រាប់តែភ្លាមៗនោះ សុរិយាន់ ប៊ិះដួលផ្កាប់មុខ ធ្វើឲ្យគណៈកម្មការ និងពិធីករ ស្ទុះរត់ទៅជួយសឹងមិនទាន់ ទោះមានបញ្ហាក៏ពិតមែន តែគ្រប់គ្នាបានផ្ដល់កម្លាំងចិត្តដល់ សុរិយាន់ និងអរគុណចំពោះការខិតខំប្រឹងប្រែង ដោយសារវិញ្ញាសាថតរូបនេះមានឧបសគ្គជាមួយដុំថ្មធំៗផង ប៉ះជាមួយមែកឈើរបស់បេក្ខជនផង ហើយត្រូវថតជាមួយបេក្ខជនរហូតដល់ទៅ ១៤ នាក់ ទើបធ្វើឲ្យ សុរិយាន់ មានបញ្ហា»។

សូមជម្រាបថា កញ្ញា ហង្ស សុរិយាន់ គឺជាអតីតបវរកញ្ញាលំដាប់រងទី ១ នៃការប្រកួត Miss Grand Cambodia 2022 ហើយនាងក៏ជាតារាម៉ូដែលអាជីព ដែលកាលពីថ្មីៗកន្លងទៅ ស្រីស្អាតរូបនេះ ទើប តែឆ្លងកាត់ការប្រឡងបវរកញ្ញា Miss Universe Cambodia ទទួលបានជ័យលាភី Top១០៕
អត្ថបទ ៖ ចាន់រ៉ា










-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច