ជីវិតកម្សាន្ដ
ទូច វុទ្ធី គ្រងតំណែង Mister Grand Cambodia 2023 ក្រោយ ធុល មករា ប្រកាសលាលែង
ថ្មីៗនេះ មានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ពិសេសអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជា ខណៈ សុខៗ ស្រាប់តែក្រុមហ៊ុនមហាហង្ស បានប្រកាសពីការដកតំណែងរបស់បេក្ខភាព Mister Grand Cambodia 2023 គឺ បុរសសង្ហា ធុល មករា។ ប៉ុន្តែដំណឹងនេះ ត្រូវបាន មករា បញ្ជាក់ថា លោកជាអ្នកលាលែងដោយខ្លួនឯង។

បន្ទាប់ពីការប្រកាសលាលែងតំណែងពីសំណាក់លោក ធុល មករា មិនទាន់បានប៉ុន្មានផង ពេលនេះស្រាប់តែខាងក្រុមហ៊ុន បញ្ជាក់ឲ្យដឹងថា តំណែងនេះត្រូវបានផ្ទេរទៅឲ្យលោក ទូច វុទ្ធី ជាផ្លូវការដែលត្រៀមនឹងចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។

លោក ទូច វុទ្ធី ជាបេក្ខជនខ្លាំងមួយរូបក្នុងការប្រកួតកម្មវិធី Mister Supranational Cambodia ២០២៣ អាយុ ២៨ ឆ្នាំ ទម្ងន់ ៧៥ គីឡូក្រាម និងកម្ពស់ ១៨០ សង់ទីម៉ែត្រ ហើយមានសមត្ថភាព និងទេពកោសល្យល្អ។ បុរសឯកលោក ទូច វុទ្ធី ក៏ត្រៀមខ្លួនតំណាងឲ្យកម្ពុជានាំយកទង់ជាតិទៅប្រកួតនៅប្រទេសវៀតណាម ឆាប់ៗខាងមុខ។

គួររម្លឹកថា ចំពោះការលាលែងតំណែងរបស់អតីតបុរសឯកលោក ធុល មករា ត្រូវសាមីខ្លួនបញ្ជាក់ថា មូលហេតុព្រោះមិនអាចបំពេញតាមគោលការណ៍របស់ក្រុមហ៊ុនបាន៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច