Connect with us

ជីវិតកម្សាន្ដ

តារា​ខ្មែរ​៣រូប​ ជិះ​រថយន្ដ​ទំនើប​លំដាប់​សេដ្ឋី​

បានផុស

នៅ

​កត់សម្គាល់​មកដល់​ដើម​ឆ្នាំ​២០២១​នេះ ​សង្កេតឃើញ​មាន​តារា​ប្រុស​ស្រី​ល្បីៗ​របស់​ខ្មែរ​ជា​ច្រើន​ដួង ​បាន​ប្រជែង​គ្នា​លេង​ម៉ូដ​រថយន្ដ​ទំនើបៗ​ដូចជា រថយន្ត Lexus LX 570 និង​តារា​មួយ​ចំនួន​ទៀត​និយម​ជិះ Range Rover , Porsche , Mazda , BMW , Lexus NX 200t , Audi និង Chevrolet ជាដើម​។​

​ដោយឡែក​សម្រាប់​រថយន្ដ Rolls-Royce ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក​នោះ​វិញ​ ក៏​គេ​ឃើញ​មាន​តារា​ប្រុស​-​ស្រី​៣ដួង​របស់​ខ្មែរ​ ដែល​បាន​និង​កំពុង​ជិះ​រថយន្ដ​ទំនើប​លំដាប់​សេដ្ឋី​នេះ​ ផង​ដែរ​។​ តារា​ទាំងនោះ​រួមមាន៖ ​

១. ខេ​មរៈ សិរីមន្ត ៖ កំពូល​តារា​ចម្រៀង​ លោក ខេ​មរៈ សិរីមន្ត ស្រប​ពេល​ដែល​ទីផ្សារ​ចម្រៀង​លោក​កំពុង​ផ្ទុះ​នៅ​ទ្រនំ​ថ្មី​ហង្ស​មាស​នោះ​ ក៏​ស្រាប់តែ​ថ្មីៗ​នេះ​ ពោល​គឺ​ដើម​ឆ្នាំ​២០២១​ លោក​ត្រូវ​បាន​ភរិយា​សំណព្វ​ចិត្ត​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ តាមរយៈកាដូរ​រថយន្ត​ស៊េរី​ទំនើប ​Rolls-Royce​ តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ឱក សុគន្ធ​កញ្ញា ៖ តារាស្រី​ជួរ​មុខ អ្នកនាង ឱក សុគន្ធ​កញ្ញា គឺ​ចាប់​តាំង​ពី​នាង​រៀបការ​ជាមួយ​ស្វាមី​និង​ទទួល​បាន​កូនប្រុស​ម្នាក់​ជា​ការ​ដូរ​នៃ​ចំណង​អាពាហ៍ពិពាហ៍​នោះ​គេ​ តែងតែ​ឃើញ​ក្រុម​គ្រួសារ​របស់​តារា​រូប​នេះ​ មាន​ភាព​កក់ក្តៅ​ស្និត​ស្នាល​ផ្តល់​នូវ​ក្តី​ស្រឡាញ់​ចំពោះ​គ្នា​ខ្លាំងណាស់​ មើល​ហើយ​ពិតជា​រំ​ភើប​ជំនួស​។ អ្នកនាង​និង​ស្វាមី​ ក៏​ត្រូវ​បាន​គេ​ដឹង​ថា ​បច្ចុប្បន្ន​ក៏​មាន​រថយន្ត​ទំនើប​ម៉ាក ​Rolls-R oyce ​នៅ​ក្នុង​ដៃ​ជិះ​យ៉ាង​ត្រជាក់ចិត្ត​ ផង​ដែរ​។​ ក្រៅពី​រថយន្ត Rolls-Royce​ តារា​ស្រី​រូប​នេះ ​ក៏​ប្រើ​ប្រាស់​រថយន្ដ​ផ្សេងៗ​ទៀត​ឆ្លាស់គ្នា​ ផង​ដែរ។​

៣. ទេព បូ​ព្រឹក្ស ៖ អតីត​តារា​ចម្រៀង​ហង្ស​មាស​រូប​នេះ​កាលពី​កន្លង​មក​ បាន​យំ​ខ្សឹកខ្សួល​អួល​ដើម​ក​ នៅ​ពេល​ដែល​ម្ចាស់​ស្នេហ៍ ងួន ចាន់​ដេវីត បាន​ហុច​កូន​សោ​រថយន្ដ​ទំនើប Rolls-Royce Ghost ក្នុង​ថ្ងៃ​ខួប​ចំណង​ស្នេហ៍​៤​ឆ្នាំ​របស់​ខ្លួន​។ មហាជន​កត់​សម្គាល់​ថា ​កន្លងមក​ទាំង ទេព បូ​ព្រឹក្ស និង ដេវីត ក្រោយ​ចាក​ចេញពី​ហង្ស​មាស​មក ​គឺ​ពួក​គេ​ហាក់​មិន​សូវ​មាន​សកម្មភាព​សិល្បៈ​ដូច​មុន​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ គឺ​អាជីវកម្ម​លក់​តាម​អន​ឡាញ​ ទើប​ពួកគេ​សម្បូរ​លុយ​ដុល្លារ​ជិះ​រថយន្ដ​លំដាប់​សេដ្ឋី​បែបនេះ​តែ​ម្តង​។​

​រថយន្ដ​ Rolls-Royce ជា​រថយន្ដ​ប្រណីត​ ដែល​មាន​ជាច្រើន​ម៉ាក​ នៅ​លើ​ពិភពលោក​ហើយ​រថយន្ដ​នេះ​ ត្រូវ​បាន​បែងចែក​ជាច្រើន​ស៊េរីដូចជា​ Rolls- Roy ce Phantom, Rolls-Royce Dawn, Roll s- Royce Collinan, Rolls-Royce Wraith​និង Rolls-Royce Ghost ជាដើម​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖​​ ពិតជា​មិនគួរ​ឲ្យ​ជឿ ក្មេងស្រី​ស្មូត​តាម​វត្ត​ក្លាយ​ជា​កំពូល​តារា​ចម្រៀង ចាប់​ដៃគូ​ជាមួយ ព្រាប សុវត្ថិ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម