ជីវិតកម្សាន្ដ
សុខ សីឡាលីន អរគុណបណ្ដាប្រទេសអាស៊ាន ចំពោះឆន្ទៈស្មារតីគាំទ្រវិស័យកីឡាពេញទំហឹង
ក្រោយពីបញ្ចប់ព្រឹត្តិការណ៍បិទកីឡា SEAGAMES ដ៏អស្ចារ្យ និងជោគជ័យ ដែល កម្ពុជា ធ្វើម្ចាស់ផ្ទះ គឺប្រជាជនខ្មែរទូទាំងប្រទេសបានសម្ដែងក្តីមោទនភាពខ្លាំងចំពោះជោគជ័យដ៏ធំធេងល្បីល្បាញរន្ទឺលើសកលលោក។ មិនខុសគ្នាពីមហាជនទូទៅទេ សម្រាប់តារាចម្រៀងកញ្ញា សុខ សីឡាលីន ក៏បង្ហាញមោទនភាព និងក្ដីរំភើបខ្លាំងផងដែរ។
ជាមួយគ្នា នៃមោទនភាព និងក្ដីរំភើបខ្លាំងនេះ កញ្ញា សុខ សីឡាលីន បានសម្ដែងការអរគុណដល់បណ្ដាប្រទេសអាស៊ានចំពោះ ឆន្ទៈ និងស្មារតីគាំទ្រវិស័យកីឡាពេញទំហឹង។ សុខ សីឡាលីន បានលើកឡើងថា «ព្រឹត្តិការណ៍បិទ SEAGAMES ដ៏អស្ចារ្យរបស់កម្ពុជា ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ នាងខ្ញុំជាតារាចម្រៀង ពិតជាមានកិត្តិយស និងមោទកភាព ដែលបានច្រៀង និងសម្ដែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ»។
តារាចម្រៀង សុខ សីឡាលីន បានបញ្ជាក់ថា «កម្ពុជា ធ្វើបានយ៉ាងអស្ចារ្យ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ធ្វើឲ្យកម្ពុជា មានកិត្តិយសស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងពិភពលោកទទួលស្គាល់។ នាងសង្កត់ធ្ងន់ថា អរគុណបណ្ដាប្រទេសអាស៊ានជាមិត្តទាំងអស់ និងឆន្ទៈស្មារតីសាមគ្គីភាពគ្នា កីឡារស់ក្នុងសន្តិភាព។ អរគុណកីឡាករកីឡាការិនីអត្តពលិកទាំងអស់ ដែលខិតខំដើម្បីកិត្តិយសមុខមាត់ប្រទេសកម្ពុជាយើង អរគុណ សម្ដេចពុក សម្ដេចម៉ែ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់»។
សូមបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍ Sea Games លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅយ៉ាងរលូន កាលពីរាត្រីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដោយមានការបង្ហាញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ និងរំភើបបំផុត។
នៅក្នុងពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានេះ គឺមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំកីឡាជាតិអន្តរជាតិ ប្រតិភូកីឡាទាំង ១១ ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ មហាជនសរុបប្រមាណជាង ៦ ម៉ឺននាក់។ ព្រឹត្តិការណ៍បិទស៊ីហ្គេមនេះ បានប្រព្រឹត្តទៅជាមួយផ្ទាំងទស្សនីយភាពដ៏អស្ចារ្យដូចជា ការអុជកាំជ្រួចអបអរសាទរ , ការសម្ដែង ,សិល្បៈចម្រៀងកីឡា, ទស្សនីយភាពមហាព្រលឹងក្បាច់គុនល្បុក្កតោជាដើម៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ