ជីវិតកម្សាន្ដ
ប៉ូលិសទីក្រុងសេអ៊ូល សុំដីកាចាប់ខ្លួនតារាសម្តែង Yoo Ah In
យោងទៅតាមគេហទំព័រ Ilgan Sports បានឲ្យដឹងថា អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀននៃទីភ្នាក់ងារប៉ូលិសទីក្រុងសេអ៊ូលបានស្នើសុំដីកាចាប់ខ្លួនតារាប្រុស Yoo Ah In នៅថ្ងៃសុក្រនេះ បន្ទាប់ពីប៉ូលិសបានបញ្ចប់ការសួរដេញដោលរយៈពេល ២១ ម៉ោងក្នុងការកោះហៅលើកទី ២ ។

ក្នុងការចោទសួរនេះដែរ តារាសម្ដែងរូបនេះបានបន្តបដិសេធចំពោះការចោទប្រកាន់មកលើរូបលោក ដូច្នេះហើយប៉ូលិសបារម្ភថា Yoo Ah In នឹងព្យាយាមបំផ្លាញព័ស្តុតាងសំខាន់ៗសម្រាប់សំណុំរឿងដើម្បីគេចពីឧក្រិដ្ឋកម្មនេះ ហើយដើម្បីទប់ស្កាត់មិនឲ្យមានរឿងនេះកើតឡើង ប៉ូលិសចង់សុំដីកាចាប់ខ្លួនតារាសម្ដែងរូបនេះភ្លាមៗតែម្ដង ។

ចំណែកការចោទប្រកាន់តែមួយគត់ដែល Yoo Ah In បានសារភាពនោះគឺការប្រើប្រាស់កញ្ឆា ហើយក្នុងអំឡុងពេលសួរចម្លើយនោះ តារាសម្តែងរូបនេះបានប្រាប់ប៉ូលិសថា គាត់បានទទួលកញ្ឆាពីអ្នកស្គាល់គ្នា ។ ក្រៅពី Yoo Ah In ក៏មានអ្នកសមគំនិតមួយចំនួនទៀត ត្រូវបានចោទប្រកាន់បន្ថែមផងដែរ ហើយត្រូវបានកោះហៅមកសាកសួរ ។ ប្រភពមួយបានបង្ហើបឲ្យដឹងថា ក្នុងចំណោមអ្នកសមគំនិតនោះគឺជា YouTuber ដ៏ល្បី និងជាអ្នកសរសេររឿងដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យសិល្បៈ ។

នៅពេលនេះ Yoo Ah In ត្រូវគេសង្ស័យថាបានប្រើប្រាស់គ្រឿងញៀនចំនួន ៥ ផ្សេងគ្នា រួមមាន propofol, កញ្ឆា, កូកាអ៊ីន, កេតាម៉ីន និង zolpidem ។ ទន្ទឹមនោះ ទោះបីជា Yoo Ah In តេស្តឃើញវិជ្ជមានចំពោះសារធាតុញៀនក៏ដោយ ក៏រូបគេនៅតែបដិសេធការចោទប្រកាន់នេះ ដោយលើកហេតុផលថា គាត់ប្រើថ្នាំនេះតាមវេជ្ជបញ្ជាដើម្បីព្យាបាលជំងឺ ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន៖Rosé បង្អួតសម្រស់និងគ្រឿងអលង្ការតម្លៃខ្ទង់ម៉ឺនដុល្លារ ក្នុងមហោស្រពភាពយន្ត Cannes

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង