ជីវិតកម្សាន្ដ
មិនទាន់ដល់ថ្ងៃការផង មិត្តសម្លាញ់ Kimberly ជូនអំណោយយ៉ាងភ្ញាក់ផ្អើលមុនបាត់
ថ្វីត្បិតពិធីអាពាហ៍ពិពាហ៍របស់គូស្នេហ៍ Mark-Kimberly នៅសល់ ៤ខែទៀតក៏ពិតមែន ប៉ុន្តែមិត្តសម្លាញ់របស់អនាគតកូនក្រមុំហាក់អន្ទះសារខ្លាំង មិនអាចរង់ចាំឱ្យដល់ថ្ងៃនោះទេ ដោយនាងបានទិញអំណោយជាពិសេសជូន Kimberly មុនគេតែម្ដង។

យោងតាមការបង្ហោះ Story របស់ Kimberly នៅលើបណ្ដាញ Instagram នាងបានទទួលប្រអប់កាដូមួយពីមិត្តរបស់នាង ដែលក្នុងនោះមានសំបុត្រជូនពរមួយច្បាប់ ស្រាសាំប៉ាញមួយដប កែវសា្រមួយ ទឹកអប់មួយដប ស្រោមលិខិតឆ្លងដែនមួយ និងខ្សែដៃពណ៌បៃតងមួយខ្សែ។ ជាមួយនឹងការបង្ហោះរូបភាព Kimberly មិនបានរៀបរាប់អ្វីច្រើននោះទេ នាងគ្រាន់តែប្រាប់ថា វាជាអំណោយពី Bestie (មិត្តសម្លាញ់) របស់នាង។
ជាមួយគ្នានោះគេបានដឹងដែរថា ពិធីមង្គលការ Mark-Kimberly ដែលនឹងរៀបចំនៅប្រទេសអ៊ីតាលី នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ចំណែកពិធីនៅប្រទេសថៃនឹងប្រារព្ធនៅខែវិច្ឆិកា តែមិនទាន់ដឹងថ្ងៃជាក់លាក់នោះទេ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ គូស្នេហ៍ Mark-Kimberly បង្ហាញផ្ទះថ្មី ត្រៀមចូលនៅក្រោយរៀបការ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត